ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​លុយ​តាម​ហ្វេ​ស​ប៊ុ​ក ៖ ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​បោក​លុយ​នារី​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​អស់​៣​ពាន់​ដុល្លារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ សីហា ២០១៥ នៅ​ចំណុច​កន្លែង​វេរ​លុយ​វី​ង យីហោ MK ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ សីហា ២០១៥ នៅ​ចំណុច​កន្លែង​វេរ​លុយ​វី​ង យីហោ MK ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ពី​បទ​ឆបោក​លុយ​តាម​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ គឹ​ម សូលី​ដា អាយុ​២១​ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​បោក​លុយ​នារី​រង​គ្រោះ​ឈ្មោះ យឹ​ម ចរិយា អាយុ​២២​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន តាម​រយៈ​ការ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក (Account Facebook) ដាក់​ឈ្មោះ​ដូច​បងប្អូន និង​សាច់ញាតិ​រស់​នារី​រង​គ្រោះ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​ឆាត (Chat) មក​លេង​ជា​ញឹកញាប់ បន្ទាប់​មក​ក៏​សុំ​ខ្ចី​លុយ ដោយ​លើក​ទី​១​ខ្ចី​៥០០​ដុល្លារ លើក​ទី​២ ខ្ចី​១៥០០​ដុល្លារ និង​លើក​ទី​៣ ខ្ចី​១០០០​ដុល្លារ ​សរុប​ទាំង​អស់​៣០០០ដុល្លារអាមេរិក ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ទៀត​ថា នារី​រង​គ្រោះ​បាន​ប្រាប់​ថា ដោយសារ​ខ្ចី​ញឹកញាប់ និង​ឆ្ងល់​ពេក នារី​រង​គ្រោះ​ក៏​ទូរស័ព្ទ​ទៅ​សួរ​បងប្អូន ក៏​ត្រូវ​បងប្អូន​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ថា អត់​ដឹង​អី​ផង ទើប​ដឹងខ្លួន​ថា​ត្រូវ​គេ​បោក ។ ក្រោយ​ពី​ដឹង​ថា​ត្រូវ​គេ​បោក នារី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ​តែ​ម្តង ៕