ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី​បង្ហាញ​កម្លាំង​គាំ​ទ្រ​លោក​វិញ

8 ឆ្នាំ មុន

ពួក​អ្នក​គាំ​ទ្រ​នាយក​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី​​ លោក​ណា​ជីន រ៉ា​ហ្សាក់ ដែល​ពួក​បាតុ​ករ​ប្រឆាំង​ច្រើន​សិប​ពាន់​នាក់​ទាម​ទារ​ឱ្យ​លោក​លា​លែង​ចេញ​ពី​តំណែង

ពួក​អ្នក​គាំ​ទ្រ​នាយក​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី​​ លោក​ណា​ជីន រ៉ា​ហ្សាក់ ដែល​ពួក​បាតុ​ករ​ប្រឆាំង​ច្រើន​សិប​ពាន់​នាក់​ទាម​ទារ​ឱ្យ​លោក​លា​លែង​ចេញ​ពី​តំណែង​ នៅ​ថ្ងៃ​ទី​៣១ សីហា បាន​លើក​គ្នាហែ​ក្បួន​តាម​ដង​វិថី​ទង​ឡាយ​នៃ​ទី​ក្រុង​គូឡា​ឡាំពួរ​វិញ​ម្តង​នា​ឱកាស​ប្រារព្ធ​បុណ្យ​ឯក​រាជ្យ​ជាតិ​។

លោក​ណា​ជីប បាន​ដឹក​នាំ​ពិធី​បុណ្យ​ជាតិ​នេះ​ក្រោយ​ពី​ម៉ា​ឡេ​ស៊ី​ទទួល​បាន​ឯក​រាជ្យ​កាល​ពី​ឆ្នាំ​១៩៥៧ជា​ឆ្នាំ​ដែល​គណ​នេយ្យ​លោក​ឡើង​កាន់​អំណាច ហើយ​ពុំ​ធ្លាប់​ចាក​ចេញ​ពី​អំណាច​សោះ​តាំង​ពី​ពេល​នោះ​មក​។

ព្រឹត្តិ​ការណ៍​នោះ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​ជា​ការ​បង្ហាញ​កម្លាំង​គាំ​ទ្រ​លោក​ណា​ជីប។

ការ​ប្រមូល​កម្លាំង​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​ប្រឆាំង​លោក​ណា​ជីបពុំ​ត្រូវ​បាន​ពួក​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង​ចម្បង​មួយ​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​ឡើយ ព្រោះ​ពួក​អ្នក​រៀប​ចំ​ពុំ​មាន​អ្នក​ដឹក​នាំ​ប្រាកដ​ប្រជា​ ហើយ​ខាង​ពួក​ប្រឆាំង​មានការ​បែក​បាក់​គ្នា​រួច​លោក​ណា​ជី​ត្រួត​ត្រា​បណ្តា​ស្ថាប័ន​គន្លឹះៗ​ដូច​ជា​ប៉ូលិស​ តុលាការ និង​សភា​ជា​ដើម​៕