ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ដឹក​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​លី​ប៊ី​ស្លា.ប់​យ៉ាងតិច​37​នាក់

8 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​អឌ្ឍចន្ទ​ក្រហម កាលពី​ថ្ងៃ​ទី​៣០ សីហា អះអាង​នៅ​ក្រុង​ទ្រី​ម៉ូ​លី​ថា ការ​លិច​ក្នុង​ដែនទឹក​លី​ប៊ី នូវ​នាវា​មួយទៀត​ដឹក​ពួក​ជនអន្តោប្រវេសន៍​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៣៧​នាក់ ។

អ្នកនាំពាក្យ​ម្នាក់​របស់​អឌ្ឍចន្ទ​ក្រហម កាលពី​ថ្ងៃ​ទី​៣០ សីហា អះអាង​នៅ​ក្រុង​ទ្រី​ម៉ូ​លី​ថា ការ​លិច​ក្នុង​ដែនទឹក​លី​ប៊ី នូវ​នាវា​មួយទៀត​ដឹក​ពួក​ជនអន្តោប្រវេសន៍​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៧​នាក់ ។

គេ​ពុំ​ទាន់​ដឹង​ថា តើ​មាន​មនុ​ស្សបុ​៉​ន្មា​ន​នាក់​ជិះ​លើ​នាវា​នោះ​ដែល​លិច​នៅ​កន្លែង​មួយ​មិន​ឆ្ងាយ​បុ​៉​ន្មា​ន​ពី​ទីក្រុង KHOMS ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ ខាងកើត​រដ្ឋធានី​លី​ប៊ី​ឡើយ​។ សាកសព​មនុស្ស​៧​នាក់​ត្រូវ​បាន​រក​ឃើញ​នា​ពេល​ព្រឹក បន្ទាប់​មក​ពួក​អ្នកនេសាទ​រក​ឃើញ​សាកសព​មនុស្ស​៣០​នាក់​ទៀត​ក្នុង​តំបន់​ដដែល​នោះ ។

កាលពី​ថ្ងៃ​ទី​២៧ សីហា កន្លង​មកនេះ ការ​លិច​នាវា​មួយ​របស់​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​លី​ប៊ី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​២០០​នាក់ ។ នាវា​នោះ​ដឹក​ពួក​អន្តោប្រវេសន៍​ប្រមាណ​ជា​៤០០​នាក់​មាន​ដើម​កំណើត​នៅ​អាហ្វ្រិក ស៊ី​រី និង​អាស៊ី បាន​លិច​ក្រោយ​ពី​ចាក​ចេញពី​កំពង់​ផែ ZOUARA របស់​លី​ប៊ី ៕