ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាបទី​តាំង​ល្បែងស៊ីសង​គ្រប់​​ប្រភេទ

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គី​រី ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​សង្វៀន​បញ្ជល់មាន់ និង​ល្បែង​គ្រប់​ប្រភេទ ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ ស្ថិត​ក្នុងស្រុក​ពេ​ជ្រា​ដា កាលពី​រសៀល​ថ្ងៃ​ទី​២៩ សីហា ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា ទីតាំង​ល្បែងស៊ីសង​លួច​លាក់​នេះ ស្ថិត​នៅ​ចំណុច​វា​យោង ក្នុងភូមិ​ពូ​លុះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដារ គឺ​កើត​មាន​យូរណាស់​មក​ហើយ ដោយ​គេ​ពុំដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា ហ៊ាន​ទៅ​បង្ក្រាប​ឡើយ ដោយ​គេ​ដឹង​ថា វង់ល្បែង​នោះ​មាន​ខ្នងបង្អែក​អ្នកធំ​នៅ​ពីក្រោយ ទើបតែ​ថ្ងៃនេះ កម្លាំង​ព្រះរាជអាជ្ញា រួម​និង​កម្លាំង​អាវុធហត្ថ​ស្រុក​ចុះ​បង្ក្រាប ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​ជាង​១០០​នាក់​, ខ្មែរ​ជាង​២០​នាក់ និង​មាន់​ជល់​ល្បែង​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត តែ​គេ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​នាំ​យក​វត្ថុ​តាង ឬ​ក៏​អ្នក​ញៀន​ល្បែង​ទាំងនោះ មក​ធ្វើការ​ណែនាំ​អប់រំ​នោះ​ទេ ។ ចំណែក​ជនជាតិ​វៀតណាម ដែល​ចូល​មក​លេងល្បែង​នោះ លោក​សំរិត ណ​យ មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​ទ្វេភាគី​ណាំ​លៀ ធ្លាប់​បាន​និយាយ​ថា រាល់​ការ​ចេញ​-​ចូល​របស់​ជនជាតិ​វៀតណាម​ទាំងនោះ សុទ្ធតែ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ។

ជុំវិញ​ការ​ចុះ​បង្ក្រាប​បន​ល្បែង​ខាងលើ លោក​សូ សុវិទ្យា ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា វង់ល្បែង​ទាំងនោះ​មានច្បាប់ ។