ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀ.ន​៧​នាក់​នៅ​ក្រុង​ស្ទឹង​សែន

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​ឃាត់ខ្លួន​បាន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៥ ខណៈ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប និង​ចាប់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៤​កញ្ចប់​តូច រួម​ជាមួយ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

ជុំវិញ​ករណី​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ និង​ចែកចាយ​គ្រឿងញៀន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា ស្ទើរតែ​រាល់​លើក​ក្រោយ​ពី​ចាប់ខ្លួន​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​ឃើញ​មុខ​មនុស្ស​ដដែល​ៗ ហើយ​ប្រព្រឹត្ត​អំពើ​ដដែល គាត់​មិន​យល់​សោះ ៕