ខេត្តត្បូងឃ្មុំ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យប្រហែលពី២៥ ទៅ៣០ឆ្នាំ ត្រូវបានគេសម្លាប់ដ៏ឃោរឃៅដោយមានស្នាមចាក់លើរាងកាយ ហើយយកទៅច្រកក្នុងបាវ រួចដឹកតាមរថយន្ត១គ្រឿងមកទម្លាក់ចោលនៅត្រង់ដីរបស់ប្រជាពលរដ្ឋម្នាក់ ស្ថិតក្នុងភូមិទ្រៀក ឃុំមេមង់ ស្រុកមេមត់ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២៨ សីហា ២០១៥ ដោយមិនទាន់ស្គាល់អត្តសញ្ញាណទេ ចំណែកក្រុមឃាតករវិញមិនដឹងជាមានប្រភពចេញមកពីណាដែរ ។
លោកឧត្តមសេនីយ៏ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានឲ្យដឹងថា ប្រជាពលរដ្ឋម្នាក់បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានក្រោយពីបានប្រទះឃើញបាវមួយ ត្រូវបានគេយកមកបោះចូលនៅក្នុងបរិវេណដីរបស់គាត់សង្ស័យសពមនុស្សក្នុងនោះ។លុះពេលដែលកម្លាំងសមត្ថកិច្ចជាច្រើននាក់បានចុះទៅពិនិត្យមើលវះបាវនោះ ស្រាប់តែប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណរុំដោយអង្រឹងថែមទាំងមានស្នាមចាក់លើរាងកាយថែមទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ