រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានវិលនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោងជិត១រសៀល ថ្ងៃទី១៦ សីហា នេះ។
ថ្លែងបា្រប់ក្រុមអ្នកកាសែត លោកសម រង្ស៊ី បានមានប្រសាសន៍ថា លោកឯកភាពឱ្យមានការធ្វើវិសោធនកម្មមាត្រា២រដ្ឋធម្មនុញ្ញដើម្បីងាយស្រួលសើរើយកផែនទីពីមុនមកដើម្បីដោះស្រាយបញ្ហាព្រំដែន។
ទាក់ទិននឹងការចាប់ខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភា ត្រូវបានលោក សម រង្ស៊ី អះអាងនៅប៉ុន្មាននាទីមុននេះថា លោកគ្រោងនឹងជួបពិភាក្សាជាមួយសម្តេចហ៊ុន សែន ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ