រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១០ សីហា ២០១៥ នៅស្តុបសាលាសន្ធរម៉ុក កែងមហាវិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស និងរថយន្តឡង់គ្រីស័រ ៥៧០ ពណ៌ខ្មៅ បណ្តាលឱ្យរថយន្តឡង់គ្រីស័រខូចខាតទ្វារក្រោយខាងឆ្វេងមួយចំហៀង ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងជជែកគ្នាយកត្រូវរៀងៗខ្លួន គ្មានភាគីខាងណាព្រមចុះចាញ់ឡើយ ។
ដោយមិនអាចសម្រួលបាន សមត្ថកិច្ចក៏បានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងពីរទៅដោះស្រាយបន្តទៀត ។
ចំពោះលទ្ធផលថាតើសមត្ថកិច្ចដោះស្រាយបានយ៉ាងណានោះ «កោះសន្តិភាព» នៅមិនទាន់ដឹងនៅឡើយទេនៅពេលនេះ ៕
ចែករំលែកព័តមាននេះ