ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ករ​ហូត​បាន​ខ្លួន​បាន​ប្រាណ​ហើយ​ដោះដៃ​ទៅ​បាត់ ពេល​នេះ​ភាគី​ខាង​ប្រុស​ចូលខ្លួន​មក​ទទួលខុសត្រូវ​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃនេះ (​ថ្ងៃ​ទី​១០ សីហា ២០១៥) ភាគី​ខាង​ប្រុស ឈ្មោះ សាន សឿ​ន ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​ខ្លួនប្រាណ​ហើយ​ដោះដៃ​ទៅ​បាត់​នោះ បាន​ចូលខ្លួន​មក​ដោះស្រាយ និង​ទទួលខុសត្រូវ​ទាំងស្រុង

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃនេះ (​ថ្ងៃ​ទី​១០ សីហា ២០១៥) ភាគី​ខាង​ប្រុស ឈ្មោះ សាន សឿ​ន ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​ខ្លួនប្រាណ​ហើយ​ដោះដៃ​ទៅ​បាត់​នោះ បាន​ចូលខ្លួន​មក​ដោះស្រាយ និង​ទទួលខុសត្រូវ​ទាំងស្រុង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ហើយ ដោយ​មាន​ទាំង​ម្តាយ និង​ឪពុកមា​មក​ជាមួយ​ផង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ភាគី​ខាង​ប្រុស​ព្រម​ទទួលខុសត្រូវ​ទាំងស្រុង​រាល់​ទ​ង្វើ​របស់​ខ្លួន ដោយ​បាន​ធ្វើ​កិច្ចសន្យា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដោយ​មាន​ចាស់ទុំ​ទាំង​សងខាង​ដឹង​ឮ​ផង​នោះ ថា​នឹង​ចូល​ដណ្តឹង​រៀប​ការ​ជា​ប្តី​ប្រពន្ធ​បន្ទាប់​ពី​ភ្ជុំ​បិ​ណ្យ​ហើយ ។

សាមីខ្លួន​ខាង​ប្រុស​ដែល​មានឈ្មោះ​ថា សាន សឿ​ន អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ បានឱ្យ​ដឹង​ថា ការ​ចាក់សោរ​ផ្ទះ និង​រើ​ឥ​វ៉ា​ន់​ចេញ​នោះ​ជា​រឿង​យល់​ច្រឡំ​នោះ​ទេ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ​បន្ទាប់​ពី​បាន​ដោះ​ស្រាយ​គ្នា​ហើយ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់​ទួល​សង្កែ ភាគីទាំង​សង​ខាង​បាន​ណាត់​ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​ «​កោះសន្តិ​ភាព»​ ដើម្បី​ប្រាប់​ឱ្យ​ដឹង​ពី​រឿង​នេះ​ផង​ដែរ ។

សូម​រំលឹក​ឡើង​វិញ​ថា ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ករ​ហូត​បាន​ខ្លួន​បាន​ប្រាណ​ហើយ​ដោះដៃ​ទៅ​បាត់ នាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ