ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ក្រុមហ៊ុន ថោ​ង ស៊ី​ន បុក​ម៉ូតូ​ស្លា.ប់​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​៦

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន ១​គ្រឿង​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ​អាល់​ហ្វា បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដែល​ជិះ​ម្នាក់ឯង​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឱ្យ​រន្ធត់​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរ​មួយសន្ទុះ​ធំ ទើប​សមត្ថកិច្ច​ចរាចរណ៍​ទៅ​ដល់ ។

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន ១​គ្រឿង​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ​អាល់​ហ្វា បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដែល​ជិះ​ម្នាក់ឯង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឱ្យ​រន្ធត់​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរ​មួយសន្ទុះ​ធំ ទើប​សមត្ថកិច្ច​ចរាចរណ៍​ទៅ​ដល់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​គោ​គ​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​អនុសេនីយ៍ឯក គង់ អឿ​ន នាយ​ផ្នែក​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា​នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ ពេញ ហឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់​ម្កាក់ ឃុំ​គោ​គ​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដឹកស្រូវ​មួយ​ការុង​ចេញពីផ្ទះ​កូន​ប្រសារ​ឆ្លងកាត់​ថ្នល់ជាតិ​លេខ​៦ ពី​ជើង​មក​ត្បូង ត្រូវ​បាន​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន មាន​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បុក​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ លោក​បន្ត​ថា ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3A-4388 បាន​ឈប់​រថយន្ត រួច​បើកទ្វារ​ចុះ​រត់​បាត់​ស្រមោល ។

លោក​បន្ថែម​ថា ចំពោះ​សាកសព​ត្រូវ​សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ជីក្រែង​ដើម្បី រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕