ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ U 16 ​កម្ពុជា ឬ U16 ភូមា ​ជាអ្នកឡើងទៅ​ជួបឡាវនៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ?

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅសល់តែប៉ុន្មានម៉ោង​ទៀតប៉ុណ្ណោះ​ វាសនា U 16​ កម្ពុជា និង U16 ភូមា ​នឹងត្រូវដឹងលទ្ឋផល​អ្នកបន្តទៅប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៃពាន​រង្វាន់ ​AFC BIDC U16​ ​ Championshipហើយ ​។

រាជធានីភ្នំពេញ ៖ ​នៅសល់តែប៉ុន្មានម៉ោង​ទៀតប៉ុណ្ណោះ​ វាសនា U 16​ កម្ពុជា និង U16 ភូមា ​នឹងត្រូវដឹងលទ្ឋផល​អ្នកបន្តទៅប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៃពាន​រង្វាន់ ​AFC BIDC U16​ ​ Championshipហើយ ​។

ការប្រកួតរវាងក្រុម​​ ​U 16 កម្ពុជា និង U16 ភូមា ​នឹងត្រូវប្រកួតនៅ​ម៉ោង៦និង៣០នាទី​យប់ថ្ងៃទី០៥ សីហា ​២០១៥ ​នៅពហុកីឡដ្ឋាន​ជាតិអូឡំាពិក ។ ការប្រកួតនេះ ​ក្រុម​កម្ពុជា​ត្រូវការឈ្នះដាច់ខាត ​ដើម្បីឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រជួបប្រកួតជាមួយក្រុម ​U16 ឡាវ ​ដែលឈរលេខ១ក្នុងពូល​ A ​និងថៃឈរលេខ២​ ត្រូវជួបអូស្រ្តាលី​នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ។ ចំណែកក្រុមមីយ៉ាន់ម៉ា ​​(ភូមា) សុំ​ត្រឹមតែស្មើក៍ឡើងដែរ​មិនចំាបាច់ដល់ឈ្នះកម្ពុជានោះទេ​ ព្រោះភូមាឈរនៅ​លេខ២ក្នុងពូល B ​មាន៦ពិន្ទុ និង​ក្រុមកម្ពុជាឈរលេខ៣​ មាន៤ពិន្ទុ ​ខណៈអូស្រ្តាលីលេខ១ ។

សម្រាប់​លោកអ្នកអាន ​តើក្រុមកម្ពុជា ​ឬ ភូមា ​ជាអ្នកឡើងបន្ត​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ? ៕