ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tundra បុក​ម៉ូតូ​នៅ​ផ្លូវជាតិ​លេខ​៦​អា​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ដោយ​សារ​ត្រូវ​រថយន្ត​១​​គ្រឿង​ម៉ាក Tundra បើក​មក​បុក​ម៉ូតូ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ដោយ​សារ​ត្រូវ​រថយន្ត​១​​គ្រឿង​ម៉ាក Tundra បើក​មក​បុក​ម៉ូតូ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ត្រង់​ចំណុច​កែង​ផ្លូវ​លី​យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ ប៊ុ​ន​ថា​ន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រល់ ឃុំ​ត្រ​ឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ រីឯ​អ្នក​បើករថយន្ត​មានឈ្មោះ ឡា​ង ស៊ី​ណាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​ព្រែក​លៀប ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿងម៉ាក Tundra ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-9839 ធ្វើ​ដំណើរ​ចូល​ទីក្រុង​ភ្នំពេញ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1K-2879 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ដែល​បាន​បត់​ឆ្វេង​ទៅ​ខាង​ស្រុក​មុខកំពូល បណ្តាល​ឱ្យ​​ម៉ូតូ​អូស​ពី​ក្រោម​ឡាន​ រីឯ​អ្នកបើកបរម៉ូតូ​​ប៉ើង​ផ្លោង​ប្រហែល​៣០​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត​បាន​កាំភ្លើង​អាកា​១​ដើម​នៅ​ក្នុង​រថយន្ត​ទៀត​ផង ។

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព