ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អាច​ឆ្លងកាត់​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​តិច​ណូ​ចាប់ពី​ព្រឹកស្អែក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​កម្មវិធី​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​គ្រោង​ទុកជា​មុន​នោះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ នេះ លោក​អៀង អូ​នី អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​ជា​តំណាង​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ផ្លូវ​ក្រោម​ដី​នៃ​សំណង់​ស្ពាន​អាកាស​តិច​ណូ

រាជធានី​ភ្នំពេញ ៖ យោង​តាម​កម្មវិធី​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​គ្រោង​ទុកជា​មុន​នោះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ នេះ លោក​អៀង អូ​នី អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​ជា​តំណាង​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ផ្លូវ​ក្រោម​ដី​នៃ​សំណង់​ស្ពាន​អាកាស​តិច​ណូ ស្ថិត​​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ផ្លូវ​ក្រោម​ដី​នេះ ធ្វើ​នៅ​ស្ពាន​ក្រោម​ដី​នោះ​តែ​ម្តង ដោយ​មានការ​ធ្វើ​របាយការណ៍​សាងសង់​ដោយ​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​មតិ​សំណេះសំណាល​របស់​លោក​អៀង អូ​នី រួច​ប្រកាស​បើក​ឱ្យ​ដំណើរការ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព