ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​រថភ្លើង​កិន​ស្លា.ប់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ ត្រូវ​បាន​រថភ្លើង​កិន​ស្លា.ប់ ហើយ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​កណ្ដាល​ផ្លូវដែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទីភ្លឺ​ ថ្ងៃ​ទី​២៣ កក្កដា ២០១៥

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ ត្រូវ​បាន​រថភ្លើង​កិន​ស្លាប់ ហើយ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​កណ្ដាល​ផ្លូវដែក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទីភ្លឺ​ ថ្ងៃ​ទី​២៣ កក្កដា ២០១៥ នៅ​តាម​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ត្រង់​ចំណុច​ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ចំណាស់​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ គាត់​មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ ដែល​ជា​អ្នក​រើស​អេ​ត​ចាយ មាន​ស្នាម​របួស​បែក​រយះ​ក្បាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដេក​នៅ​កណ្ដាលផ្លូវ​រថភ្លើង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​នោះ ហើយ​មិន​មាន​នរណា​ម្នាក់​បានដឹង​នោះ​ឡើយ លុះដល់​ពេល​កើតហេតុ ស្រាប់តែ​មាន​រថភ្លើង​១​ខ្សែ​បើក​ឆ្លងកាត់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គឺ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ប៉ុន្តែ​មុន​ពេល​ទៅ​ជិត​ដល់ កន្លែង​កើតហេតុ​រថភ្លើង​បាន​ស៊ី​ប្លេ​រ​យ៉ាង​រន្ថើន​បំផុត ហើយ​បានឃើញ​ស្ត្រី​រង​គ្រោះ​ក្រោក​មើល​រថភ្លើង និង​ប្រុង​ក្រោយ​ចេញពី​ផ្លូវដែក​នោះ​ដែរ ប៉ុន្តែ​ក្រោក​មិន​ទាន់​រថភ្លើង​បាន​ទៅ​ដល់​បាន​បុក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព