ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ា​ឡាន​មិន​ប្រយ័ត្ន​បុក​រ៉ឺ​ម៉ក​កង់​បី ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

9 ឆ្នាំ មុន

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១K-០៧២៣ បោះពួយ​លឿន​មក​ពី​ទិស​ខាងកើត លុះដល់​ចំណុច​កើតហេតុ​កំពុង​តែ​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ក៏​ជ្រុល

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ និង​រ៉ឺ​ម៉ក​កង់​បី នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ។

ជន​រង​គ្រោះ​ឈ្មោះ រឹម រិ​ន អាយុ​៤៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១K-០៧២៣ បោះពួយ​លឿន​មក​ពី​ទិស​ខាងកើត លុះដល់​ចំណុច​កើតហេតុ​កំពុង​តែ​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដែល​កំពុង​បើកបរ​បញ្ច្រាស់ទិស​គ្នា​បណ្ដាល​ឲ្យ​របួសធ្ងន់ ហើយ​បាន​ស្លាប់​ពេល​ដែល​កំពុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​​បាន​គេចខ្លួន​បាត់ក្រោយ​​ពេល​កើតហេតុ​ រីឯ​សព​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​នាំ​ចេញពី​មន្ទីរពេទ្យ​យក​ទៅ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយជា​ក្រោយ ៕
ដោយ​មុត​សា​រុន