ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អាយុ​វែង​ជាងគេ​ជនជាតិ​ជ​ប៉ុ​ន​អាយុ​112​ឆ្នាំ​ទទួលមរណភាព​ហើយ

8 ឆ្នាំ មុន

អាជ្ញាធរ​ក្រុង​សា​អីុតា​ម៉ា​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ កក្កដា​ថា លោកតា​ជនជាតិ​ជ​ប៉ុ​ន សា​ការី ម៉ូ​ម៉ូ​អីុ ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​ទទួល​ជា​ផ្លូវការ​នូវ​ងារ​ជា​បុរស​ចាស់​ជាងគេ​បំផុត​នៃ​មនុស្សជាតិ​នោះ

អាជ្ញាធរ​ក្រុង​សា​អីុតា​ម៉ា​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ កក្កដា​ថា លោកតា​ជនជាតិ​ជ​ប៉ុ​ន សា​ការី ម៉ូ​ម៉ូ​អីុ ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​ទទួល​ជា​ផ្លូវការ​នូវ​ងារ​ជា​បុរស​ចាស់​ជាងគេ​បំផុត​នៃ​មនុស្សជាតិ​នោះ បាន​ទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​១១២​ឆ្នាំ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ទីក្រុង​សា​អីុ​តា​ម៉ា គូសបញ្ជាក់​ប្រាប់ AFP ថា លោកតា​រូប​នោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ កក្កដា ដោយសារ​នោម​មិន​ចេញ​ក្នុងផ្ទះ​សម្រាប់​មនុស្ស​ចាស់​នៃ​ទីក្រុង​នោះ ។ គ្រួសារ​របស់​គាត់​និយាយ​ប្រាប់​យើង​ថា សុខភាព​របស់​លោកតា​ចុះ​ដុនដាប​ចាប់តាំងពី​២​ស​ប្តា​ហ៍​មក​ហើយ ។

កើត​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​១៩០៣ នៅ​មី​ណា​មី​សូ​ម៉ា ក្រុង​ហ្វូ​គូ​ស៊ី​ម៉ា លោកតា​ម៉ូ​ម៉ូ​អីុ ជា​អតីត​នាយក​វិទ្យាល័យ​មួយ​ពិសេស​គាត់​ជា​អ្នក​និយម​កំណាព្យ​របស់​ចិន ហើយ​ជា​កីឡាករ​ស៊ូ​ម៉ូ​។ គាត់​រាប់រៀប​ការ​កាលពី​ឆ្នាំ​១៩២៨ និង​មានកូន​៥​នាក់ ។ អាយុកាល​មធ្យម​របស់​បុរស​ជ​បុ​៉​ន​ជា​លើក​ដំបូង​ហួស​ពី​៨០​ឆ្នាំ​កាលពី​ឆ្នាំ​២០១៣ ។ ប្រមាណ​ជា​១​ភាគ​៤ នៃ​ប្រជាជន​ជ​ប៉ុន​មាន​អាយុ​៦៥​ឆ្នាំ និង​លើស​ពី​នេះ ។ ជ​បុ​៉​ន​មាន​មនុស្ស​អាយុ​ចាប់ពី​១០០​ឆ្នាំ​ឡើង​ទៅ​ដល់​ជិត​៥៩.០០០​នាក់​កាលពី​ខែកញ្ញា​កន្លង​ទៅ ក្នុង​នោះ​៨៧% ជា​នារី៕