ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងដា​សេ​១២៥​ពីរ​គ្រឿង​បុក​គ្នា​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ រង​របួសធ្ងន់​ស្រាល​៣​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៦ កក្កដា ២០១៥…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៦ កក្កដា ២០១៥ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ និង​ម្នាក់​រង​របួសស្រាល ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កណ្តាល 1A-0698 ជិះ​គ្នា​២​នាក់ បើក​ពី​លិចទៅ​កើត (​បញ្ច្រាស់ទិស​ដៅ​ស្ពាន​)​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ សៀមរាប 1D-7963 បើកបរ​តែ​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​(​ស្រប​ទិស​ដៅ​ស្ពាន​) ។

ប្រភព​បាន​បន្ត​ទៀត​ថា បុរស​២​នាក់​ដែល​បើកបរ​បញ្ច្រាស់ទិស​ដៅ​បាន​រង​របួសធ្ងន់ ឯ​បុរស​ម្នាក់​ទៀត​ដែល​បើកបរ​ស្រប​ទិស​ដៅ​ស្ពាន​រង​របួសស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ង​ទាំង​សងខាង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព ៕