ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មន្ត្រី​ច្រក​ទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ​ម្នាក់​បើករថយន្ត​បុក​គេ​របួស​ធ្ងន់​​ហើយ​រត់គេច​ខ្លួន​បាត់

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កូន​មន្ត្រី​នគ​បាល​ច្រក​ទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​បុក​មូ​តូ​១​គ្រឿង​ចំ​ពីក្រោយ​ពេ​ញួ​ទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​រងរ​បូស​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ។

ខេត្តរតនគិរី ៖ កូន​មន្ត្រី​នគ​បាល​ច្រក​ទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​បុក​មូ​តូ​១​គ្រឿង​ចំ​ពីក្រោយ​ពេ​ញួ​ទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​រងរ​បូស​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ។  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​សោម​តា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​រិ​ន ឌី ភេទ​ប្រុស អាយុ​២៣​ឆ្មាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ រស់​មៅ​ភូមិ​ដាង ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ទី​២​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ ។ អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ អត់​សា្ល​ក​លេខ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស បើកបរ​ដោយ​ឈ្មោះ វែង ជា​កូន​មន្ត្រី​នគ​បាល​ច្រក​ទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ រស់នៅ​ម្តុំ​ច្រក​របៀង​លេខ​១៩ ចម្ងាយ​៣០០​មែ​ត្រ​ពី​ច្រក​ទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​តែងតែ​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ អត់​ស្លាក​លេខ​នេះ​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ​ប្រៀប​ដូច​ជា​ក្មេង​ពាល មិន​កោតញញើត​សមត្ថកិច្ច​ណា​ឡើយ ហើយ​ក៏​ធ្លាប់​ត្រូវ​សមត្ថ​កិ​ច្វ​ចាប់ខ្លួន​ម្តង​មក​ហើយ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ទាក់​ទិន​ករណី​គ្រឿងញៀន ស្រាប់តែ​ក្រោយមក​ត្រូវ​នៅ​ក្រៅ​ឃុំ​វិញ រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ ហើយ​រត់គេច​ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ។

ឯ​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ត្រូវ​នគ​បាល​ស្រុក​អូ​រយ៉ា​ដាវ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ។ ថ្ងៃ​បន្ទាប់​(​ថ្ងៃ​ទី​៥ កក្កដា ២០១៥​នេះ​) គេ​ឃើញ​ប្រពន្ធ​របស់​ឈ្មោះ វែង នោះ​កំពុង​រត់ការ​ដោះស្រាយ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ ៕