ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ «​ពេជ្រ ខារ៉ាអូខេ» លួចលាក់​ជក់​ស៊ី​ហ្សា ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២០​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខារ៉ាអូខេ​ខ្នាត​តូច​មួយ​កន្លែង​យីហោ “​ពេជ្រ ខារ៉ាអូខេ” ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​បាន​លួចលាក់​បង្កប់​ប្រើប្រាស់​សារធាតុ​ញៀន (​ស៊ី​ហ្សា​)

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខារ៉ាអូខេ​ខ្នាត​តូច​មួយ​កន្លែង​យីហោ “​ពេជ្រ ខារ៉ាអូខេ” ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​បាន​លួចលាក់​បង្កប់​ប្រើប្រាស់​សារធាតុ​ញៀន (​ស៊ី​ហ្សា​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វេ​សេនីយ៍​ឯក​ប៊​ន សំអាត ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​គ្រឿងញៀន បាន​ធ្វើការ​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៥ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក​សៀង សុខ ហើយ​ជា​លទ្ធផល​ជាក់ស្តែង​ចំពោះ​មុខ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន មនុស្ស​ចំនួន​២០​នាក់ (​ស្រី​៨​នាក់​) ក្នុង​នោះ​មាន​២​នាក់​ជា​មេការ​, ម៉ូតូ​ចំនួន​១០​គ្រឿង​, ឧបករណ៍​សម្រាប់​ជក់ ស៊ី​ហ្សា រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន ជន​ទាំង​២០​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​ធ្វើការ​សាកសួរ​នាំ បន្ថែម​នៅ​ពេល​ក្រោយ ។ ចំណែក​ទីតាំង​ខារ៉ាអូខេ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន រង់ចាំ​បើក​ការ​ស៊ើបអ​ង្គេ​ត​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត ៕