ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ទួល​ស្វាយ​អស់​៦​ផ្ទះ​យក​លុយ​អស់​៨​លាន​រៀល មេ​ប៉ុស្តិ៍​ថា​អស់​តែ​៥​លាន​រៀល​ទេ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​រកស៊ី​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ទួល​ស្វាយ ស្ថិត​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ចំនួន​៦​ផ្ទះ​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ផ្ទះ​ប្រមូល​យក​លុយ​សរុប​ប្រមាណ​ជា​៨​លាន​រៀល​កាលពី​ម៉ោង​ប្រមាណ​២​រំ​លឹ​ង​អ្រធាត្រ

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​រកស៊ី​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ទួល​ស្វាយ ស្ថិត​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ចំនួន​៦​ផ្ទះ​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ផ្ទះ​ប្រមូល​យក​លុយ​សរុប​ប្រមាណ​ជា​៨​លាន​រៀល​កាលពី​ម៉ោង​ប្រមាណ​២​រំ​លឹ​ង​អ្រធាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ កក្កដា ២០១៥ ។

បុរស​ម្នាក់​ឈ្មោះ​ម៉ក់ វុ​ធ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​រៀបរាប់់​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​រួច​ការងារ​លក់ដូរ ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​កូន​បាន​នាំ​គ្នា​ចូល​សម្រាន្ត​លង់លក់​ទៅ ។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​២​រំលង​អ្រធាត្រ ក្រុម​ចោរ​បាន​មក​លួច​គាស់​ផ្ទះ​ក្រុម​អាជីវករ​អ្នកលក់​គ្រឿងទេស និង​អ្នកលក់​សាំង​អស់ចំនួន​៦​ផ្ទះ ដោយ​ប្រមូល​លុយ​សរុប​អស់​ជាង​៨​លាន​រៀល ពេល​ក្រុម​ចោរ​ចេញ​ទៅ​បាត់​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ពេញ​ភូមិ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទួល​ស្វាយ​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​សកម្មភាព​លួច ឆក់ ប្លន់​បាន​កើត​មាន​ជា​ញឹកញាប់​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង ជា​ពិសេស​នៅ​ពេល​យប់ ។ ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ដោយសារ​តែ​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូច​ជាល្បែង​កន្ទុយលេខ បៀ អាប៉ោង ជា​ពិសេស​ល្បែង​កាស៊ីណូ និង​ក្រុម​ក្មេង​សេព​គ្រឿងញៀន​ស្ថិត​នៅ​ពាសពេញ​ភូមិ ទើប​បានជា​កើត​មាន​ចោរ​ច្រើន​បែប​នេះ ។ ប្រជាពលរដ្ឋ​ក៏​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលរ​ដ្ឋា​ន និង​សមត្ត​កិច្ច​មេ​តា្ត​ជួយ​ធ្វើការ​បង្ក្រាប​ផង កុំ​ត្រូវរ៉ូវ​គ្នា​យក​តែ​លុយ​ពេក ។

ទាក់ទិន​នឹង​ក្រុម​ចោរ​គាស់​ផ្ទះ​នេះ​ដែរ នា​រសៀល​ថ្ងៃ​ទី​០៣ កក្កដា ២០១៥ «​កោះ​សន្តិភាព​»​ បាន​ទូរស័ព្ទ​ជួប​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​តា​វ​ដែរ ហើយ​លោក​មេ​ប៉ុស្តិ៍​បានឱ្យ​ដឹង​ថា ពិតជា​មាន​ចោរ​គាស់់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទួល​ស្វាយ​អស់​ចំនួន​៦​ផ្ទះ​មែន តែ​យក​លុយ​អស់​៥​លាន​រៀល​ចេញ​ទៅ​ដោយ​សុវត្ថិភាព តែ​ទោះជា​យ៉ាង​ណា​សមត្ត​កិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​តាម​រក​ចាប់ខ្លួន​ជនខិលខូច​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕