ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រពន្ធ​មិន​ព្រម​ត្រូវ​គ្នា​វិញ ចង​.​ក​ធ្វើ​អត្តឃា.ត

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ពោះម៉ាយ​ម្នាក់​គិត​ខ្លី​សម្រេចចិត្ត​ធ្វើ​អត្តឃា.ត​ខ្លួន​ឯង​ដោយ​ចង​.​ក​សម្លា.ប់​ខ្លួន​នៅ​ក្រោម​ដើម​ស្វាយ​ក្រោយ​ភូមិ ដោយសារ​តែ​មាន​វិបត្តិ​តូចចិត្ត​នឹង​ប្រ​ព​ន្ឋ​នាំ​កូនប្រុស​ស្រី​ចុះ​ចោល​ខ្លួន ​ទៅ​រស់នៅ​ជាមួយ​ប្រុស​ថ្មី និង​បាន​សុំ​ប្រ​ព​ន្ឋ​រួមរស់​ជាមួយ​គ្នា​វិញ​តែ​នាង​មិន​ព្រម

ខេត្តក្រចេះ ៖ បុរស​ពោះម៉ាយ​ម្នាក់​គិត​ខ្លី​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្រោម​ដើម​ស្វាយ​ក្រោយ​ភូមិ ដោយសារ​តែ​មាន​វិបត្តិ​តូចចិត្ត​នឹង​ប្រ​ព​ន្ឋ​នាំ​កូនប្រុស​ស្រី​ចុះ​ចោល​ខ្លួន ​ទៅ​រស់នៅ​ជាមួយ​ប្រុស​ថ្មី និង​បាន​សុំ​ប្រ​ព​ន្ឋ​រួមរស់​ជាមួយ​គ្នា​វិញ​តែ​នាង​មិន​ព្រម ក្រោយ​ពី​លែងលះ​គ្នា​មាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​រួច​មក ​។

សាកសព​របស់​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​ដោយ​យក​ក្រ​ម៉ា​ចង​.​ក​ភ្ជាប់​ជាមួយ​ដើម​ស្វាយ​មាត់​ព្រែក​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា ខាងក្រោយ​ភូមិ​ព្រែក​ព្រលូង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​ខូ​យ ភី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ និង​ជា​បុរស​ពោះម៉ាយ​កូន​ពីរ រស់នៅ​តែ​ម្នាក់ឯង ខណៈ​ដែល​​លែងលះ​ជាមួយ​ប្រ​ព​ន្ឋ​​ជិត​កន្លះ​ឆ្នាំ ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​សម្រេចចិត្ត​នាំ​កូន​ពីរ​នាក់​ចុះ​ចោល​ទៅ​រស់នៅ​ឆ្ងាយ​ជាមួយនឹង​ប្តី​ក្រោយ​រួច​មក ធ្វើ​ឲ្យ​បុរស​រង​គ្រោះ​មាន​វិបត្តិ និង​បាន​ព្យាយាម​សុំ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ត្រូវ​គ្នា​វិញ​ជា​ច្រើន​លើក​ច្រើន​សារ តែ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​មិន​ព្រម ទើប​ជន​រង​គ្រោះ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។

នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ពិតជា​ករណី​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនមែន មិន​មាន​ពាក់​ព័​ន្ឋ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​នោះ​ទេ ៕