ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​៤​នាក់​ជំនាញ​ខាង​ឆក់​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជំនាញ​ខាង​ឆក់​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​៣​នាក់​ក្នុង​ចំណោម​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៨ មិថុនា ២០១៥

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជំនាញ​ខាង​ឆក់​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​៣​នាក់​ក្នុង​ចំណោម​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៨ មិថុនា ២០១៥ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​នាង​ពួន ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​អនុសេនីយឯក​នួន ស​ក្ក័​ចំរើន​រិ​ទ្ធិ អធិការរង​ទទួល​បន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​សៀមរាប​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មិថុនា នេះ​ថា បន្ទាប់​ពី​មាន​បណ្តឹង​របស់​ជន​រង​គ្រោះ​ កម្លាំង​នគរបាល​ក្រុង​បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​មាន​ដូច​ជា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​នគរបាល​ប៉ុស្តិ៍ ​ធ្វើការ​ដេញ​តាម​ ពួនស្ទាក់ រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​ចំនុច​ផ្លូវលំ ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ពេល​នោះ​ជនសង្ស័យ​ម្នាក់​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់​ចូល​ព្រៃ​បាត់ ។ បន្ទាប់​ពី​​ចាប់​ខ្លួន​បាន​ភ្លាម​ៗ​ កម្លាំង​ជំនាញ​ក៏​បាន​បញ្ជូន​ជនសង្ស័យ មក​កាន់​អធិការ​ក្រុង​ដើម្បី​សួរនាំ​បន្ត ។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន ទី​១-​ឈ្មោះ​ហេង តូ ហៅ​ហ្វី​ណូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត មានស្រុក​កំណើត​នៅ​ភ្នំពេញ (​ជា​អ្នក​បើក​ម៉ូតូ និង​ធ្វើ​សកម្មភាព​ផ្ទាល់​) ទី​២-​ឈ្មោះ​ចេក ចាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះ​​ជួល ក្នុង​ក្រុង​សៀមរាប (​ជា​ម្ចាស់​ម៉ូតូ​ដែល​អង្គុយ​ពីក្រោយ​) ទី​៣-​ឈ្មោះ​សៀង សា​ខួច ភេទ​ប្រុស អង្គុយ​កណ្តាល​ បាន​គេចខ្លួន​បាត់ និង​ទី​៤-​ឈ្មោះ​ចេក ចៀវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​ក្រុង​សៀមរាប ជា​បងប្អូន​បង្កើត​ជាមួយ​ឈ្មោះ​ចេក ចាន់ ។

លោក​អធិការរង​បន្ត​ទៀត​ថា ពួក​គេ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ សៀមរាប 1E-6458 ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​​ដៃ​ពី​ជន​រង​គ្រោះ​ឈ្មោះ​ឌុ​ល យ៉េ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ​សុខ ដា​ឡែ​ន ភេទ​ស្រី​អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​នាង​ពួន ខណៈ​កំពុង​​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស លាយ​ខៀវ គ្មាន​ស្លាក​លេខ ចេញពី​ធ្វើការ ក៏​ត្រូវ​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​ដៃ ម៉ាក​សាំ​សុង ហ្គា​ឡាក់​ស៊ី ដូ​ស្ស ស៊ី​ម​ពីរ ពណ៌​ស ១​គ្រឿង​ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​៤​នាក់​នោះ សមត្ថកិច្ច​​ធ្វើការ​ដកហូត​បាន​ពី​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ឈ្មោះ​ចេក ចៀវ រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-1501 និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ សៀមរាប 1E-6458 របស់​ឈ្មោះ​ចេក ចាន់​, រាន​កង់​, កង់​ម៉ូតូ​ដោះ​លាក់​ទុក​ចំនួន​២ ព្រមទាំង​សម្ភារ​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ៕