ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុខសញ្ញាជក់ និង​ចែកចាយ​ថ្នាំ​ញៀន២​នាក់ក្នុង​ក្រុង​ស្ទឹង​ត្រែង ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន

10 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ យុវជន​ញៀន​ថ្នាំ​២​នាក់ ត្រូវ​កំលាំង​អាវុធហត្ថ​ចាប់ខ្លួន និង​បញ្ជូនទៅ​កាន់តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៥​។ យុវជន​ទាំង​២​នាក់​​ជា​មុខសញ្ញា​ជក់ និង​ចែកចាយ បង្ក​អសុ​វត្ថិភាព​ក្នុង​ក្រុង

ខេត្តស្ទឹងត្រែង​ ៖ យុវជន​ញៀន​ថ្នាំ​២​នាក់ ត្រូវ​កំលាំង​អាវុធហត្ថ​ចាប់ខ្លួន និង​បញ្ជូនទៅ​កាន់តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៥​។ យុវជន​ទាំង​២​នាក់​​ជា​មុខសញ្ញា​ជក់ និង​ចែកចាយ បង្ក​អសុ​វត្ថិភាព​ក្នុង​ក្រុង​ស្ទឹង​ត្រែង ហើយសមត្ថកិច្ចអាវុធហត្ថ​តាម​ប្រមាញ់ និង​ចាប់​បាន កាលពី​វេលា​ម៉ោង៦ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ​មិថុនា កន្លង​ទៅ​នេះ រឹបអូស​បានថ្នាំ​ញៀន​ប្រភេទ ម៉ា​ទឹកកក (Ice) ចំនួន​១០​កញ្ចប់​តូច ស្មើ​នឹង​៣,០៣​ក្រាម ​​។

​តាម​ចម្លើយ​សារភាព​នៅ​ចំពោះ​មុខសមត្ថកិច្ច គឺ​យុវជន​ទាំង​២​បាន​ទិញ​ថ្នាំ​ញៀនពី​ភ្នំពេញយក​មកជក់ ​និង​ចែកចាយនៅ​ក្រុង​ស្ទឹង​ត្រែង ។ ​លោក ភុយ ខ្វៃ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌនៃ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២​នាក់ ​​ឈ្មោះ ប៊ុ​ន ស្រី​ខួច ភេទ​ស្រី ​អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង និង​ម្នាក់​ទៀត​​ឈ្មោះ ឈាន់​ គឹ​ម​អៀង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរមិន​ពិតប្រាកដ រស់នៅ​ភូមិរា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

​​​វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន ថ្នាំ​ញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកក​ក ចំនួន​១០​កញ្ចប់​តូច ម៉ូតូ​ម៉ាកហុងដា ពណ៌​ខ្មៅ​ ចំនួន​១​គ្រឿង​ជា​មធ្យោបាយ​ចែកចាយ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង លុយ​ខ្មែរក្លែងក្លាយ​ចំនួន​១​សន្លឹក (ក្រដាស់​១​ម៉ឺន​រៀល) លុយ​ដុល្លារ​ក្លែងក្លាយ​៣​សន្លឹក ក្រដាស់​១០០​ដុល្លារ​២​សន្លឹក និង​៤​ដុល្លារ​១​សន្លឹក ក្នុង​នោះ​មាន​លុយ​វៀតណាម និង​លុយ​ខ្មែរ លែង​ចាយ​ជា​ច្រើន​សន្លឹក​ទៀត​៕

 ​
    ​    ​    ​ ​