ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​សតិ​មិន​​គ្រប់​លួច​រថយន្ត​ទួ​រី​សម​ក​ប្លុង​ចោល​ក្នុង​ចម្ការ​​កៅស៊ូ ​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ​រថយន្ត​ម៉ាក​ទួ​រី​ស​ ​ពណ៌​ខៀវ​ ១​គ្រឿង ​មិន​មាន​ពាក់​ស្លាក​លេខ ត្រូវ​​​មុខសញ្ញា​ទើប​តែចេញពី​ពន្ធនាគារ​ព្រៃ​ស បើក​យក​មក​ប្លុង​ចោល​នៅ​ត្រង់​ចំណុចឡូ​ត៏​កៅស៊ូ​លេខ​២១៦ ចម្ងាយ​ប្រមាណ១.២០០​ម៉ែត្រ​ពី​វត្ត​ក្បាល​អូរ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​រថយន្ត​ម៉ាក​ទួ​រី​ស​ ​ពណ៌​ខៀវ​ ១​គ្រឿង ​មិន​មាន​ពាក់​ស្លាក​លេខ ត្រូវ​​​មុខសញ្ញា​ទើប​តែចេញពី​ពន្ធនាគារ​ព្រៃ​ស បើក​យក​មក​ប្លុង​ចោល​នៅ​ត្រង់​ចំណុចឡូ​ត៏​កៅស៊ូ​លេខ​២១៦ ចម្ងាយ​ប្រមាណ១.២០០​ម៉ែត្រ​ពី​វត្ត​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ​បង្ក​ការ​​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ២០១៥ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ  ​ដើម្បី​ស្រាវជ្រាវ​តាម​រក​ម្ចាស់ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង ​សា​រិ​ន ​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​បាន​​ឲ្យ​ដឹង​ថា ​ដំបូង​កម្មករចៀរជ័រកៅស៊ូ​ ឈ្មោះ មាស​ រ៉ា​ន ​មាន​ទីលំនៅ​ភូមិ​សែន​ជ័យ ឃុំ​គរ ​ស្រុក​ត្បូងឃ្មុំ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​​ចម្ការ​កៅ​ស៊ូ​ជប់ ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ឡូ​ត៏​ចម្ការ​កៅស៊ូ​ខាងលើ​ ក៏​​​ប្រទះ​ឃើញ​រថយន្តទួ​រី​ស ​១​គ្រឿង ​ត្រូវ​បាន​គេ​យក​មក​ប្លុង​ចោល​​ក៏​ប្រញាប់​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ ឲ្យ​មកត្រួតពិនិត្យ​មើល​ជា​បន្ទាន់ ​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន ​បន្ត​ថា ​ផ្អែក​តាម​ការ​ចុះ​ស្រាវជ្រាវ​ ​កម្លាំង​សមត្ថកិច្ចបាន​កំណត់​អត្តសញ្ញាណ​មុខសញ្ញា​បានហើយ​​ គឺ​ជន​ដែល​​​លួច​បើករថយន្ត​របស់គេ​​​មក​​ប្លុង​ចោល​នេះ​ ឈ្មោះ ឈី​ន​ ឈិ​ន​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​មាន​សតិ​មិនសូវ​គ្រប់​ មាន​ទី​នៅ​ភូមិសែន​ជ័យ ​ឃុំ​គរ ​ស្រុក​ត្បូងឃ្មុំ ​ជា​មុខសញ្ញា​ទើប​តែ​​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ ​ជាប់ចោទ​លួច​តែ​រថយន្ត​ស្រ​ដៀង​បែប​នេះ​ចំនួន​៣​ករណី​រួម​ក​ហើយ ។​

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កា​​សែត​កោះ​​សន្តិ​ភាព​