កម្មការិនីម្នាក់ត្រូវចោរ២នាក់ភ្ជង់ប្លន់យកម៉ូតូហុងដាឌ្រីមទៅបាត់
រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវចោរប្លន់ប្រដាប់អាវុធ២នាក់ធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវចោរប្លន់ប្រដាប់អាវុធ២នាក់ធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវចោរប្លន់ប្រដាប់អាវុធ២នាក់ធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង ៣០នាទីរសៀល ថ្ងៃទី២៤ មិថុនា ២០១៥ នៅចំណុចតាមផ្លូវភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះនាង ផល្លា អាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ម៉ូតូដែលត្រូវចោរប្លន់នោះ ម៉ាកហុងដា ស៊េរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញម1BC- 3108។
ស្ត្រីរូបនោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវលំត្រឡប់មកពីខ្ចីលុយប្អូននៅសង្កាត់កន្ទោកឆ្ពោះទៅផ្ទះ លុះដល់ត្រង់ចំណុចកើតហេតុ គ្រាន់តែឈប់ម៉ូតូភ្លាម ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជង់គំរាមរកបាញ់សម្លាប់ប្លន់យកម៉ូតូ ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ