ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​គោ​អ្នក​ភូមិ​​ជា​មុខសញ្ញា​ចាស់ ពលរដ្ឋ​រិះគន់ថា សមត្ថកិច្ចមិនសូវរវីរវល់​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ករណី​ចោរលួច​គោ​​នៅ​​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ​ជា​លើក​ទី៣​​ហើយ ​​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​វែកមុខ​នៅឡើយ​ ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប៉ូលិស​មូលដ្ឋាន​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​

ខេត្តកណ្តាល ៖ ករណី​ចោរលួច​គោ​​នៅ​​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ​ជា​លើក​ទី៣​​ហើយ ​​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​វែកមុខ​នៅឡើយ​ ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប៉ូលិស​មូលដ្ឋាន​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ​ព្រោះ​ក្រុម​ចោរលួច​គោ​អ្នកស្រុក​ គឺជា​មុខសញ្ញាចាស់ ។

កាលពី​​វេលា​ម៉ោង៩​​និង២០​​នាទី​យប់​ថ្ងៃ​ទី២០​ ​ខែមិថុនា​ ឆ្នាំ​២០១៥​ មាន​ករណី​ចោរលួច​គោ​​របស់​អ្នក​ភូមិ​​ចំនួន២​​ក្បាល​យក​ទៅ​​ពន្លះ​យក​សាច់​ តែ​ត្រូវ​បាន​ម្ចាស់​គោ​ និង​អ្នក​ស្រុក​​ផ្អើល​នាំ​គ្នា​ដើរ​រក​ទាំង​យប់ ធ្វើ​​ឲ្យ​ក្រុម​ចោរ​ភ័យ​ស្លន់​ស្លោរក៏​​រត់គេច​ខ្លួន​បាត់​អស់ ។

​លោក សួន សុខ ​​អាយុ​៤៥​​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀន​​ស្វាយ ​​ជា​​​ម្ចាស់​គោ​បាន​រៀបរាប់​ថា ​នៅ​យប់​ថ្ងៃ​កើតហេតុ​ រូប​គាត់​​បាន​មក​ពី​ចាប់​ចង្រិត​​ពេល​ត្រឡប់​មក​ផ្ទះ​វិញ  ហើយក៍​ដើរទៅ​មើល​ក្រោលគោ  ស្រាប់តែ​បាត់គោ​​អស់​២​ក្បាល ភ្លាមៗ​នោះ ក៏​ស្រែក​ឆោឡោ​​ឡើង​ អ្នក​ភូមិ​ក៏​​នាំ​គ្នា​ជួយ​ដើរ​រកគោ​ ​ហើយ​ក៏​​​​ឃើញ​គោ​​២​ក្បាល ​​​ត្រូវ​ក្រុម​ចោរ​​ពន្លះ​ស្បែក​បាន​មួយ​ចំហៀង​ហើយ​ ​។

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កើតហេតុ​ខាងលើ​បាន​និយាយដោយ​ព្រួយ​បារម្ភ​ដូច​ៗ​គ្នា​ថា ក្រុម​ចោរលួច​គោ​ គឺជា​មុខសញ្ញា​ចាស់ ។ ​​បើ​សមត្ថកិច្ច​មិន​បាន​វែកមុខ​ក្រុម​ចោរ​នេះ​ទេ ក្រុម​ចោរ​ដដែល​នេះ​នឹងនៅ​​តែបន្ត​​ធ្វើ​សកម្មភាព​លួច​​មិន​​ឈប់​ឈរ ។

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​ទំព័រ​កាសែត​កោះសន្តិភាព​