ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​បុក​រ៉ឺ​ម៉ក​​ក្រឡាប់​មិន​ទទួល​ខុសត្រូវ យកឈ្មោះ​​អភិបាលរង មេ​ប៉ូលិស មក​គំរាម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់ បណ្តាល​ឱ្យ​ក្មេង​ស្រី​ម្នាក់​រង​របួសស្រាល ហើយ​អ្នក​បើក​រថយន្ត​បង្ក​វិញ មិន​ព្រម​ទទួលខុសត្រូវ​សង​សំណង​ទេ បែរជា​និយាយ​ថា គាត់​ស្គាល់​សុទ្ធតែ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់ បណ្តាល​ឱ្យ​ក្មេង​ស្រី​ម្នាក់​រង​របួសស្រាល ហើយ​អ្នក​បើក​រថយន្ត​បង្ក​វិញ មិន​ព្រម​ទទួលខុសត្រូវ​សង​សំណង​ទេ បែរជា​និយាយ​ថា គាត់​ស្គាល់​សុទ្ធតែ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ និង​​មេ​ប៉ូលិស​ទៅ​ដល់​​ណា ក៏​មិន​​ឈ្នះ​គាត់​​ដែរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ មិថុនា ២០១៥ ស្ថិត​​តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុន្នី​​វង្ស មុខក្រសួង​ព័ត៌មាន ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​​សាក្សី​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក់​ម៉ូតូ​មួយ​គ្រឿង​ដឹក​ស្ត្រី​ចំណាស់​២​នាក់ និង​ក្មេង​ស្រី​តូច​ៗ២​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប៊ិច ពាក់​ស្លាក់​លេខ ភ្នំពេញ 2P-5439 បើក​បរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​​ពី​ជើង​ទៅ​ត្បូង ជិះ​បញ្ច្រាស​ទិស​ដៅ​នៅ​ខាងឆ្វេង​ដៃ ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ជិះ​រេ​ពេញ​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ធ្វើ​ក្មេង​ស្រី​ម្នាក់​រង​របួស​ស្រាល។ ចំ​ណែ​កេ​រថយន្ត​បង្ក​វិញ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ និង​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​បើក​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​អ្នក​បើករថយន្ត​និយាយ​ថា សុំ​ស្មើគ្នា ដោយ​មិន​ព្រម​សង​សំណង​ទៅ​រ៉ឺ​ម៉ក​ម៉ូតូ​ទេ ដោយ​ចោទ​ថា
រ៉ឺ​ម៉ក​​ម៉ូតូ​ជា​អ្នក​បុក​រថយន្ត​របស់​គាត់ ។ ថ្វី​ដ្បិតតែ​រថយន្ត​របស់​គាត់​បញ្ច្រាសទិស​ដៅ​ក៏​ពិតមែន តែ​គាត់​បើកភ្លើង​សុំ​ផ្លូវ​ត្រឹមត្រូវ និង​បាន​​អួត​ក្អេងក្អាង​ថា គាត់​ស្គាល់​សុទ្ធតែ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ និង​មេ​ប៉ូលិស ទោះបីជា​ទៅ​ដល់​ណា​ក៏​មិន​ឈ្នះ​គាត់
ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព