ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ឆ្កែ​ចេញ​ប្លន់​បាន​សម្រេច ទីបំផុត​ជាប់​ខ្នោះ​ដោយសារ​ឆ្កែ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ​តាម​រយៈការ​ចំណាំ​សត្វ​ឆ្កែ​ដែល​ដើរ​តាម​ជនសង្ស័យ​ សមត្ថកិច្ច​ឈាន​ដល់​ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់​​ ​បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្មភាព​កំហែង​យក​ម៉ូតូ​ម៉ាក​ឌ្រីមC​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​០១១​

ខេត្ត​កំពង់​ស្ពឺ ៖ ​តាម​រយៈការ​ចំណាំ​សត្វ​ឆ្កែ​ដែល​ដើរ​តាម​ជនសង្ស័យ​ សមត្ថកិច្ច​ឈាន​ដល់​ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់​​ ​បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្មភាព​កំហែង​យក​ម៉ូតូ​ម៉ាក​ឌ្រីមC​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​០១១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY8504​ ពី​ក្មេង​ស្រី​ម្នាក់​បាន​សំរេច​ ហើយ​យក​ទៅ​បញ្ចាំ​យក​លុយ​ដើ​ស៊ីចាយ​អស់​។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៤ ​មិថុនា​ ២០១៥ នៅ​​ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក ​ឃុំ​​​សំបូរ ​ស្រុក​សំរោង​ទង ​។ ​ជនសង្ស័យ​មានឈ្មោះ​ម៉ៅ​ តុង ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ទូក ​ឃុំ​ភ្នំ​តូច ​ស្រុក​ឧដុង្គ​​​។

​ជន​រង​គ្រោះ​មានឈ្មោះ​អឿ​ន​ ចិ​ត្រា ​ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​ជនសង្ស័យ​ខាងលើ​។ តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បានឱ្យដឹង​ថា​ កាលពី​ថ្ងៃ​ទី​១២ ​មិថុនា ​២០១៥ ​វេលា​ម៉ោង​៥​ល្ងាច​ រូប​នាង​បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញអី​វ៉ា​ន់​ស្រាប់តែ​ជិះ​ដល់​ប្រឡាយ​ខាងត្បូង​ភូមិ​ក៏​លេចមុខ​ជនសង្ស័យ​មក​ស្ទាក់ផ្លូវ​ ហើយ​គំរាម​រូប​នាង​យក​ម៉ូតូ​រួច​ជិះ​ចេញ​ទៅ​បាត់​។​

ក្រោយ​កើតហេតុ​នាង​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​មក​ដាក់​ពាក្យបន្តឹង​ដើម្បី​ឱ្យសមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏​។​ ក្មេង​ស្រី​រង​គ្រោះ​បានឱ្យដឹង​ទៀត​ថា ​ពេល​ដែល​ជនសង្ស័យ​មក​គំរាម​នាង ​គឺ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​តាម​ជន​នេះ​ជាប់​រហូត​ធ្វើ​ឱ្យនាង​ស្គាល់​ និង​ចំណាំបាន​ច្បាស់​ក៏​រៀបរាប់​ប្រាប់​សមត្ថកិច្ច​តាម​ដំណើររឿង​តាំងពី​ដើម​រហូត​ដល់​ចប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព