ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RANGE ROVER ​បើក​ឡើង​ចិញ្ចើមផ្លូវ​បុក​រះ​ម៉ូតូ​និង​មនុស្ស​ស្លា.ប់​ម្នាក់​ របួស​២នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ RANGE ROVER ពណ៌​ខ្មៅ​ដែល​គេ​អះ​អាង​ថា ទំនង​ជា​អ្នក​បើក​បរ​ស្រវឹង​បាន​បើក​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​រះ​ម៉ូតូ​និង​មនុស្ស​ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​២នាក់​នៅ​លើ​ទំនប់​ទួល​គោក​។

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ RANGE ROVER ពណ៌​ខ្មៅ​ដែល​គេ​អះ​អាង​ថា ទំនង​ជា​អ្នក​បើក​បរ​ស្រវឹង​បាន​បើក​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​រះ​ម៉ូតូ​និង​មនុស្ស​ស្លាប់​ម្នាក់​ របួស​ធ្ងន់​២នាក់​នៅ​លើ​ទំនប់​ទួល​គោក​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​២​ និង​៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​​១៥ មិថុនា ២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦៥៤ ផ្លូវ​៧០​ (ទំនប់​ទួល​គោក) ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ស្រី​លីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុគេ​ឃើញ​រថយន្ត​ខាង​លើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​លេខ​៧០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​រេ​ចុះ​ឡើង​ពេញ​ផ្លូវ​ ពេល​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ស្តាំ​ដៃ​បុក​រះ​ម៉ូតូ​វី​វ៉ា​មួយគ្រឿង ហើយបុក​មនុស្ស​ស្លាប់ និង​របួស​តែ​ម្តង​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​គេច​ទៅ​ទិស​ខាង​លិច​បាត់​។ តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ត្រូវបាន​សមត្ថ​កិច្ច​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ ហើយ​កំពុង​ស្រាវ​ជ្រា​​វ​តាម​ចាប់ខ្លួន​អ្នក​បើក​បរ​យក​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕