ឌុបកូនប្រុសអាយុ១ខួបកន្លះទៅលេងប្រពន្ឋនៅភ្នំពេញ មិនទាន់ដល់ផងរ៉ឺម៉កម៉ូតូបុកស្លា.ប់ទំាងពីរ
ខេត្តព្រៃវែង ៖ បុរសម្នាក់និងកូនប្រុសអាយុ១ខួបកន្លះបានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រ៉ឺម៉កម៉ូតូបុកម៉ូតូ ។
ខេត្តព្រៃវែង ៖ បុរសម្នាក់និងកូនប្រុសអាយុ១ខួបកន្លះបានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រ៉ឺម៉កម៉ូតូបុកម៉ូតូ ។
ខេត្តព្រៃវែង ៖ បុរសម្នាក់និងកូនប្រុសអាយុ១ខួបកន្លះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រ៉ឺម៉កម៉ូតូបុកម៉ូតូ ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងជាង៤រសៀលថ្ងៃទី០៩ មិថុនា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ-ឃុំ-ស្រុកកំពង់ត្របែក ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា មុនពេលកើតហេតុបុរសឈ្មោះ អ៊ែន វ៉ាន់នូ អាយុ២៣ឆ្នាំ បានឌុបកូនប្រុសឈ្មោះ តូ វ៉ាន់នី អាយុ១ខួបកន្លះក្នុងបំណងទៅលេងប្រពន្ឋដែលកំពុងបម្រើការជាកម្មការិនីកាត់ដេរនៅរាជធានីភ្នំពេញ ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែមានរ៉ឺម៉កម៉ូតូ១គ្រឿងបើកជែងម៉ូតូ១គ្រឿងទៀតបើកស្របទិសគ្នា ក៍ជ្រុលមកបុកម៉ូតូជនរងគ្រោះស្លាប់ទំាងពីរនាក់ឪពុកកូនតែម្តង ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះទំាងពីរនាក់រស់នៅក្នុងភូមិសំបួរ ឃុំអង្ករស ស្រុកមេសាង ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ