ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បើករថយន្ត​បុក​របាំង​ផ្លូវ​ក្រឡាប់​​​ស្លា.ប់​១ របួសធ្ងន់​១

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្ត្រី​បើកបរ​រថយន្ត​ស្លា.ប់ និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ជិះ​បុក​របាំង​​​​ដែក​សុវត្ថិភាព​ដាក់​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ចម្ងាយ​១២០​ម៉ែត្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​

ខេត្តព្រៃវែង ៖ ស្ត្រី​បើកបរ​រថយន្ត​ស្លាប់ និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ជិះ​បុក​របាំង​​​​ដែក​សុវត្ថិភាព​ដាក់​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ចម្ងាយ​១២០​ម៉ែត្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ មិថុនា ២០១៥ ស្ថិត​នៅ​ចំណុច​ខាងត្បូង​លូ​ទឹក ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ួ រ​ដ្ឋា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បើករថយន្ត​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2E-5083 និង​រួម​ដំណើរ​រង​របួសធ្ងន់​ឈ្មោះ​ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។

ទោះបីជា​យ៉ាងណា ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅឡើយ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព