ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ស្រា​​ទាស់សម្តី​​គ្នា​ ក្មួយ​​អាង​ខ្លួន​​ជា​នគរបាល​​ទាញ​កាំភ្លើង​ភ្ជង់​ពូ ត្រូវ​​ពូ​​វាយ​​បាក់​.ក​​ស្លា.ប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ពីរ​នាក់​ពូ និង​ក្មួយបង្កើត​ស្រវឹងស្រា​ទាស់សម្តី​គ្នា ក្មួយ​អាង​ខ្លួន​ជា​នគរបាល​ទាញកាំភ្លើង​ភ្ជង់គំរាម​ពូ ត្រូវ​ពូហក់​វាយ​បាក់​ក​ស្លា.ប់​ភ្លាម​ៗ ។

រាជ​ធានី​ភ្នំពេញ ៖ ពីរ​នាក់​ពូ និង​ក្មួយបង្កើត​ស្រវឹងស្រា​ទាស់សម្តី​គ្នា ក្មួយ​អាង​ខ្លួន​ជា​នគរបាល​ទាញកាំភ្លើង​ភ្ជង់គំរាម​ពូ ត្រូវ​ពូហក់​វាយ​បាក់​ក​ស្លាប់​ភ្លាម​ៗ ។ ទំនាស់​​ក្នុង​គ្រួសារ​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង៧ និង១០នាទី​យប់ ​ថ្ងៃ​ទី​៣០ ​ឧសភា ​២០១៥​ ស្ថិត​នៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជនរង​គ្រោះ​ដែល​ស្លាប់​ដោយ​ពូ​បង្កើត​វាយ​មានឈ្មោះ ច​យ រិ​ទ្ធី ភេទ​ប្រុស មុខរបរ​ជា​នគរបាល​នៅ​ក្រសួងមហាផ្ទៃ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ ​ចំណែក​ជន​ដៃ​ដល់​ឈ្មោះ ចាន់ បូ​រ៉េ​ត ហៅច​យ ភេទ​ប្រុស អាយុ៥០ឆ្នាំ​ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​បន្ត​ថា​ មុន​ពេល​កើត​មាន​អំពើ​ហិង្សា​រហូត​ឈាន​ដល់​ពូ​វាយ​សម្លាប់​ក្មួយបង្កើត​បែប​នេះ ដំបូង​ឡើយ​ឈ្មោះ ច​យ រិ​ទ្ធី ត្រូវជា​ក្មួយ​បាន​ផឹកស្រា​ជុំ​គ្នា​ជាមួយ​បងប្អូន​នៅផ្ទះ​ម្តាយ​របស់​ខ្លួន​ត្រង់​ចំណុច​កើតហេតុ​ លុះ​ពេល​ផឹក​ស្រវឹង​ហើយ​ ​ឈ្មោះ ចាន់ បូ​រ៉េ​ត ត្រូវជា​ពូ​បាន​ដើរមក​ដល់​ផ្ទះ​ខាងលើ​នឹង​បាន​ជជែក ទាស់​សម្តី​គ្នា​ជាមួយ​ឈ្មោះ ច​យ រិ​ទ្ធី ខ្លាំង​ៗ ។

ដោយ​ឈ្មោះ ច​យ រិ​ទ្ធី បាន​សួរ​ថា​មក​ផ្ទះ​ខ្ញុំ​ធ្វើ​អី ហើយ​ឈ្មោះ ចាន់ បូ​រ៉េ​ត ក៏​បាន​តប​ថា​អញ​មក​ផ្ទះ​ម្តាយ អញ​មិន​បាន​អី ។ ក្រោយ​ពី​ឈ្លោះ​ប្រ​កែ​កគ្នា​ហើយ ឈ្មោះ ចាន់ បូ​រ៉េ​ត ត្រូវជា​ពូ​បាន​បម្រុង​ស្ទុះ​ទៅ​វាយ ប៉ុន្តែ​ដោយសារ​ឃើញ​ស្ថានភាព​បែប​នេះ ឈ្មោះ ច​យ រិ​ទ្ធី ត្រូវជា​ក្មួយ​អាង​ខ្លួ​ន​ជា​នគរបាល​និង​មាន​កាំភ្លើង​ផង​នោះ ក៏​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​ភ្ជង់​គំរាម​ពូ​របស់​ខ្លួន​ថា បើ​ហ៊ាន​វាយ​គេ​បាញ់ ។

ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​មានការគំរាម​ពី​ក្មួយ​ដូច្នេះ ឈ្មោះ ចាន់ បូ​រ៉េ​ត បាន​ទះដៃជន​រង​គ្រោះ​មួយ​ដៃ​ធ្លាក់​កាំភ្លើង​ដល់​ដី ហើយ​​​ហក់​​​អុក​​កែងដៃ​ចំ​ក​ញ្ចឹងក​ជន​រង​គ្រោះពីរ​កែង និងអុក​មួយ​ជង្គង់​ចំ​ដើមទ្រូង​បណ្តាល ឱ្យឈ្មោះ ច​យ រិ​ទ្ធី ដួល​បោក​ក្បាល​ផ្ងារ​ក្រោយដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ ប៉ុន្តែ​ប្រពន្ធ​និង​សាច់ញាតិ​មិន​អស់ចិត្ត​បាន​ព្យាយាម​ដឹក​យក​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ សូ​វៀត ( ពេទ្យ​រុ​ស្សី​) ត្រូវ​គ្រូពេទ្យ​បញ្ជា​ក់ថា ស្លាប់​បាត់​ហើយ ទើប​ក្រុម​គ្រួសារ​ដឹក​សព​យក​មក​តម្កល់​នៅ​វត្ត​សន្សំ​កុសល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា ​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​បឹង​ទំពុន​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន ឈ្មោះ ចាន់ បូ​រ៉េ​ត ត្រូវជា​ជន​ដៃ​ដល់សម្លាប់​ឈ្មោះ ច​យ រិ​ទ្ធី យក​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕ ​