ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ល្មោភកាម​តាម​រំលោ.ភ​កុមារី អាយុ ១៤​ឆ្នាំ​ក្នុង​ពេល​កំពុង​ជិះ​កង់

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ពិតជា​គួរ​ឱ្យ​ហួសចិត្ត ដ្បិត​ជន​ល្មោភកាម​ម្នាក់​បាន​ជិះ​ម៉ូតូ​ ដេញ​តាម​ចាប់រំលោ.ភ​កុមារី​ម្នាក់​ អាយុ​ជាង​១០​ឆ្នាំ ខណៈ​នាង​កំពុង​ជិះ​កង់​ដើរ​លក់​ត្រី​ តាម​ភូមិ កាលពី​ថ្ងៃ​ទី​២៣ ឧសភា នៅ​ក្នុង​ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក ។

ខេត្តកំពង់ធំ ៖ ពិតជា​គួរ​ឱ្យ​ហួសចិត្ត ដ្បិត​ជន​ល្មោភកាម​ម្នាក់​បាន​ជិះ​ម៉ូតូ​ ដេញ​តាម​ចាប់រំលោភ​កុមារី​ម្នាក់​ អាយុ​ជាង​១០​ឆ្នាំ ខណៈ​នាង​កំពុង​ជិះ​កង់​ដើរ​លក់​ត្រី​ តាម​ភូមិ កាលពី​ថ្ងៃ​ទី​២៣ ឧសភា នៅ​ក្នុង​ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក ។

ទាក់ទិន​ករណី​រំលោភ​សេពសន្ថវៈ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ពេ​ជ ថា​ល់ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក ឱ្យ​ដឹង​ថា ជន​នេះ​ឈ្មោះ បួន យិ​ត អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​កុមារី​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​រំលោភ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​នេះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​ឪពុក​កុមារី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។

បន្ទាប់​ពី​ឃាត់ខ្លួន ជន​ឈ្មោះ បួន យិ​ត សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​ពិតប្រាកដ​មែន និង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៤ ឧសភា ៕​