ខេត្តស្វាយរៀង ៖ លោកចៅក្រមបានដឹកនាំកម្លាំងសមត្ថកិច្ចចូលឆែកឆេរផ្ទះជនសង្ស័យដែលថា បាញ់ប្លន់ផ្ទះវីង ប្តូរប្រាក់យកប្រាក់បាន៣១លានរៀល និងប្រាក់៤ពាន់ដុល្លារ នៅភូមិបុស្សគីរី ឃុំអណ្តូងពោធិ ស្រុករមាសហែកនោះ គឺឆែកឆេរក្នុងផ្ទះជនសង្ស័យរកឃើញ ប្រាក់២៥លានរៀល និង៩០០ដុល្លារ ។
បើតាមលោកវរៈសេនីយ៍ទោ ខឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ការចុះឆែកឆេរផ្ទះជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ឧសភា ២០១៥ នៅផ្ទះជនសង្ស័យឈ្មោះ យស់ សាវី អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះកេត ណន អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំដូងស្រុករមាសហែក រកឃើញប្រាក់ដែលក្រុមចោរប្លន់ទៅនោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ