ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ រ៉ូ​ណា​ល់​ដូ ចង់ឱ្យ​លោក កា​ឡូ អាន់​សេ​ឡុ​តទី ធ្វើ​ជា​គ្រូបង្វឹក​បន្ត​ទៀត

8 ឆ្នាំ មុន

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ម្ចាស់​តំណែង​ជើងឯក​ខ្សែប្រយុទ្ធ​ប្រចាំ​ក្របខ័ណ្ឌ​បាល់ទាត់ La Liga អេ​ស្ប៉ា​ញ​ក្នុង​រដូវ​កាល​២០១៤-២០១៥ របស់​ក្លិប Real Madrid និង​កីឡាករ​ជេ​ម​រ៉ូ​ឌ្រី​ក្វេ​ស

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ម្ចាស់​តំណែង​ជើងឯក​ខ្សែប្រយុទ្ធ​ប្រចាំ​ក្របខ័ណ្ឌ​បាល់ទាត់ La Liga អេ​ស្ប៉ា​ញ​ក្នុង​រដូវ​កាល​២០១៤-២០១៥ របស់​ក្លិប Real Madrid និង​កីឡាករ​ជេ​ម​រ៉ូ​ឌ្រី​ក្វេ​ស ផ្តល់​ការ​គាំទ្រ​ដល់​ការងារ​លោក​កា​ឡូ អាន់​សេ​ឡុ​តទី ជា​គ្រូបង្វឹក​របស់​ក្លិប និង​ចង់ឱ្យ​លោក​បន្ត​កិច្ចសន្យា​នៅ​ក្នុង​ក្លិប​បន្ត​ទៀត ។

កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ម្ចាស់​ឯតទគ្គ​កម្ម​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៦១​គ្រាប់​នៅ​ក្នុង​លី​ក អាច​ជួយ​ក្លិប​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​បំបាក់​ក្លិប Getafe 7-3 ធ្វើ​ឱ្យ​ក្លិប Real Madrid ស្ថិត​នៅ​លំដាប់​ទី​២ នៅ​ក្នុង​តារាង ដោយ​ចាញ់​ក្លិប Barcelona ជា​ជើងឯក​ប្រចាំ​រដូវ​កាល​នេះ​ចំនួន​២​ពិន្ទុ ។
បច្ចុប្បន្ន Real Madrid កំពុង​ពិចារណា​ចែចូវ​លោក​រ៉ា​ហ្វា​អេ​ល បេ​នី​តេស គ្រូបង្វឹក​ក្លិប Napoli ឱ្យធ្វើ​ការ​ជំនួស​លោក​អាន់​សេ​ឡុ​តទី ដែល​មិន​អាច​រក​តំណែង​ជើងឯក​ណាមួយ​ដល់​ក្លិប​នៅ​ក្នុង​រដូវ​កាល​នេះ​បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ កីឡាករ​រ៉ូ​ណា​ល់​ដូ បាន​ថតរូប​រួម​ជាមួយ​គ្រូបង្វឹក​ជនជាតិ​អុ​ី​តា​លី​រូប​នេះ​នៅ​ក្នុង​បន្ទប់​សម្រាក​របស់​កីឡាករ និង​បាន​បង្ហាញ​ការ​គាំទ្រ​ឱ្យ​លោក​បំពេញការងារ​នៅ​ក្នុង​ក្លិប​បន្ត​ទៀត ។

រ៉ូ​ណា​ល់​ដូ បាន​បញ្ជាក់​ក្នុង​វេ​ប​សាយ​របស់​ក្លិប​ថា «​លោក​កា​ឡូ អាន់​សេ​ឡុ​តទី គឺជា​គ្រូបង្វឹក​ឆ្នើម និង​សង្ឃឹមថា យើង​នឹង​បាន​រួមការ​ងារ​ជាមួយ​គ្នា​បន្ត​ទៀត​នៅ​រដូវ​កាល​ក្រោយ​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡាករ​ជេ​ម​រ៉ូ​ឌ្រី​ក្វេ​ស មិត្ត​រួម​ក្លិប ក៏​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​ចង់​រួមការ​ងារ​ជាមួយ​គ្រូបង្វឹក​អាយុ​៥៥​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ដែរ បុ​៉​ន្តែ​អ្វី​ៗ​ទាំងអស់​អាស្រ័យ​លើ​គ្រូបង្វឹក​ជា​អ្នក​សម្រេច ៕