ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bastian Schweinsteiger ឆ្លើយ​តប​នឹង​ការ​ចង់បាន​របស់​ក្លិប Man Utd

8 ឆ្នាំ មុន

កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ Schweinsteiger បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Bayern Munich និង​ជា​កីឡាករ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ តួនាទី​ជា​មេក្រុម​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្លិប​បិសាច​ក្រហម Man Utd

កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ Schweinsteiger បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Bayern Munich និង​ជា​កីឡាករ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ តួនាទី​ជា​មេក្រុម​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្លិប​បិសាច​ក្រហម Man Utd ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ថា ចង់បាន​រូបគេ​ឱ្យ​ចូល​លេង​។ កីឡាករ​វ័យ​៣០​ឆ្នាំ និង​ជា​ម្ចាស់​ជ័យ​លា​ភី World Cup រូប​នេះ​បាន​និយាយ​ក្នុង​គេហទំព័រ​កីឡា ESPN ថា រូបគេ​កំពុង​ស្ថិត​នៅ​ក្នុង​កុងត្រា​ជាមួយ​ក្លិប Bayern នៅឡើយ ហើយនឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៦ ។

គ្រូបង្វឹក​ក្លិប Man Utd លោក Louis Van Gaal និយាយ​ថា រូប​លោក​ចាប់អារម្មណ៍​លើ​កីឡាករ Schweinsteiger ជា​យូរ​មក​ហើយ​ចំពោះ​ភាព​បុ​ិ​ន​ប្រសប់​ក្នុង​ការ​លេង និង​ការ​រក​គ្រាប់​បាល់​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ ក្លិប Man Utd ក៏​បាន​ប្រកាស​ពី​តម្លៃ​ខ្លួន​ដល់​កីឡាករ Schweinsteiger ប្រមាណ​ជាង​១៥​លាន​ដុល្លារ បើសិនជា​គេ​យល់ព្រម​ចូល​លេង​ក្នុង​ពហុ​កីឡដ្ឋាន Old Trafford ។

ចំណែកឯ​គ្រូបង្វឹក​ក្លិប Bayern Munich លោក Pep Guardiola បាន​និយាយ​ដែរ​ថា Schweinsteiger មិន​ងាយ​នឹង​ចាកចេញ​ទៅ​ណា​ទេ ខណៈ​បច្ចុប្បន្ន​កំពុង​មាន​ប្រជាប្រិយភាព​ជាមួយ​ក្រុម​ជើងឯក​ក្នុង​ក្របខ័ណ្ឌ Bundesliga របស់​អា​ល្លឺ​ម៉​ង់​នោះ ៕