ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​បែន​ដឹក​ដី​ដាច់​កង់រមៀល​ទៅ​ប៉ះ​ម៉ូតូ​ហើយក្រឡាប់​​នៅកណ្តាល​ផ្លូវ​ភ្នំពេញ​-ហាណូយ របួស​២នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​ពណ៌​ទឹក​ប៊ិច​ ឆ្នូត​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A១៣៦៥ មួយ​គ្រឿង​បើក​សុខៗ​ស្រាប់​តែ​ដាច់​កង់​រមៀល​ចេញ​ទៅ​ប៉ះ​នឹង​ម៉ូតូ​ម៉ាក​គុប​មួយ​គ្រឿង​

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​ពណ៌​ទឹក​ប៊ិច​ ឆ្នូត​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A១៣៦៥ មួយ​គ្រឿង​បើក​សុខៗ​ស្រាប់​តែ​ដាច់​កង់​រមៀល​ចេញ​ទៅ​ប៉ះ​នឹង​ម៉ូតូ​ម៉ាក​គុប​មួយ​គ្រឿង​ ហើយ​រថយន្តបាន​ក្រឡាប់​​​​ចាក់​ដី​ចោល​កណ្តាល​ផ្លូវ​បណ្តាល​ឱ្យ​មនុស្ស​២នាក់​រងរ​បួស​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​២២ ឧសភា នេះ​ នៅ​ចំណុច​ផ្លូវ​ភ្នំពេញ​-ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

តាម​សាក្សី​ឱ្យដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញរថយន្ត​ដឹក​ដី​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់តែ​ដាច់​កង់​រមៀល​ចេញ​ទៅ​ប៉ះ​ម៉ូតូ​ម៉ាក​គុប​C90 ដែល​ធ្វើ​ដំណើរ​ពី​ក្រោយ​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​រង​របួស ហើយ​រថយន្ត​បាន​ក្រឡាប់​ចាក់​ដី​ចោល​តែ​ម្តង​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព