ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេ​កុង​ស្ទឹង​ត្រែង​ កំពុង​រង​​ការ​គំរាម​​ពី​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​​

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖​ មន្ត្រីខេត្ត​បាន​និយាយ​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេ​កុង​ស្ទឹង​ត្រែង គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ ក្នុង​ចំណោម​សមិទ្ធ​ផល​​នានា​​ក្នុង​ខេត្ត ដែល​បាន​សាងសង់​ឡើក្នុងតម្លៃ​ទឹកប្រាក់​អស់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក ​។ ហើយ​សមិទ្ធផល​នេះ

ខេត្តស្ទឹងត្រែង​ ៖​ មន្ត្រីខេត្ត​បាន​និយាយ​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេ​កុង​ស្ទឹង​ត្រែង គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ ក្នុង​ចំណោម​សមិទ្ធ​ផល​​នានា​​ក្នុង​ខេត្ត ដែល​បាន​សាងសង់​ឡើក្នុងតម្លៃ​ទឹកប្រាក់​អស់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក ​។ ហើយ​សមិទ្ធផល​នេះ បាន​​​​កើតឡើង ​ក្រោមកិច្ច​ខិតខំ​ប្រឹងប្រែង​របស់សម្តេច​តេ​ជោ​ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​​កម្ពុជា​។

ក្រោម​នយោបាយ​ឈ្នះ​=ឈ្នះ ហើយ​នយោបាយ​នេះ បាន​ផ្សារ​ភ្ជាប់​នូវ​ការ​ទំនាក់ទំនង​លើការទូតពា​ណិ​ជ្ច​កម្ម សេដ្ឋកិច្ច ទេស
ចរ​ណ៍ និង​នៅ​គ្រា​ចុង​ក្រោយ​នេះ បាន​ផ្សារ​ភ្ជាប់​លើ​វិស័យគម​នា​គម​ន៍ ដែល​ជា​សរសៃឈាម​ដ៏​សំខាន់សម្រាប់​ទំនាក់ទំនង​ប្រទេស និង​ប្រទេស​ផងនោះ​ទៀត​។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាលត្រូវ​គេ​កត់សម្គាល់​​ថា បាន​ស្ថាបនាស្ពាន​ឆ្លងទន្លេ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ពិសេស ខេត្តស្ទឹងត្រែង ទទួល​បាន​ចំណងដៃ​ស្ពាន​២យ៉ាង​ថ្មីសន្លាង គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេ​កុង និង​ស្ពាន​កម្ពុជា​-​ចិន​មេគង្គ​ស្ទឹង​ត្រែង មានតម្លៃ​មហាសាល និង​ទុកជា​ប្រវត្តិសាស្ត្រ សម្រាប់​ពលរដ្ឋ​ខេត្តស្ទឹងត្រែង ក៏​ដូច​ជា​ពលរដ្ឋ​នៅ ទូ​ទាំង​ប្រទេស ។​    ​

ប៉ុន្តែ​ស្ពាន​សេ​កុង​ស្ទឹង​ត្រែង ដែល​បាន​ផ្សា​ភ្ជាប់​ទន្លេសេកុង ឆ្លង​ពី​ដី​សង្កាត់​ស្ទឹង​ត្រែង ទៅ​ដី​សង្កាត់​សាមគ្គី បន្ត​ឆ្ពោះទៅ​កាន់​ព្រំដែន​កម្ពុជា​-​ឡាវ​នោះ នៅ​គ្រា​បច្ចុប្បន្ន​នេះ ត្រូវ​គេ​ឱ្យ កោះសន្តិភាព​ដឹង​នៅ​ល្ចា​ច​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៥ ថា បាន និង​កំពុង​រង​នូវ​ការ ប្រេះស្រាំ ទៅ​លើស​សរ​ស្តំ ទ្រ​ទម្ងន់​នៅ​ចំពាក់ កណ្តាល​ស្ពាន ដោយនៅ​គ្រានេះ គេ​នៅ​មិន​ទាន់​ឃើញ អាជ្ញាធរ ឬ​ក៏​ក្រុម​មន្ត្រី​ជំនាញ បច្ចេក ទេស ចុះ​ទៅ​ពិនិត្យ​នោះ​ឡើយ​។

ការ​រង​នូវ​ការ​ប្រេះស្រាំ​សសរ​ស្តំ ដែល​ជាស​សរ​ទ្រ​ទម្ងន់​ធ្ងន់​ជាងគេ​នោះ អាច​បង្ក​ឡើង ពី​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់ រថយន្ត​ធុន​ធំ​ៗ​គ្រប់​ប្រភេទ ផ្ទុក​លើស​ទម្ងន់ កម្រិត កំណត់ របស់​ក្រុម ហ៊ុន​ខ្នាត​ធំ​មួយ​ចំនួន នៅ​ក្នុង​ខេត្តស្ទឹងត្រែង ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ស្រប​ច្បាប់ ពី​រាជរ​ដ្ឋាភិ​បាល វិនិយោគ​លើ​ផ្ទៃដី​ច្រើន​ម៉ឺន​ហិក​តាលើ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ដំណាំ​ក​សិ​ឧស្សាហ​កម្មជាដើម​នោះ តែ​មាន​​ក្រុមហ៊ុន​មួយ​ចំនួន មិន​បាន​អនុវត្ត​ឱ្យបានត្រឹមត្រូវ តាម​កិច្ច​ព្រមព្រៀង​វិនិយោគរវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​នោះ​ឡើយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព