ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ថា សរុបចំនួនអ្នកស្លាប់ជាផ្លូវការចំនួន១៨នាក់ នេះបើតាមរបាយការណ៏របស់សមត្ថកិច្ចនគរបាលចរាចណ៍ខេត្តស្វាយរៀង ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតនេះ គឺជាមហាសោកនាដកម្មមួយមិនធ្លាប់មានសម្រាប់ខេត្តស្វាយរៀង ។
ឈ្មោះជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មាន១៨នាក់ ៖
១-ហែម ភាន ភេទស្រី អាយុ៤១ឆ្នាំ
២-ម៉ៅ ចាប ភេទស្រី អាយុ២២ឆ្នាំ
៣-ហែម ស៊ន ភេទស្រី អាយុ១៨ឆ្នាំ
៤-ផាន់ ដារ៉ា ភេទស្រី អាយុ៤៣ឆ្នាំ
៥-ពៅ សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ
៦-ហាយ សុតាន ភេទស្រី អាយុ៤១ឆ្នាំ
៧-ទេព ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ
៨-ប៉ែន វេសនា ភេទស្រី អាយុ២៣ឆ្នាំ
៩-សែម ដានី ភេទស្រី អាយុ២៥ឆ្នាំ
១០- ភិន រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ
១១-ម៉ន ស៊ីវ៉ុន ភេទស្រី អាយុ២៧ឆ្នាំ
១២-ជុត បុប្ផា ភេទស្រី អាយុ២៣ឆ្នាំ
១៣-រុន ស្រីណុច ភេទស្រី អាយុ២២ឆ្នាំ
១៤-រស់ សារិទ្ធ ភេទស្រី អាយុ២១ឆ្នាំ
១៥-ពៅ ដារ៉ា ភេទស្រី អាយុ៣៣ឆ្នាំ
១៦-ផាង កល្យាណ ភេទស្រី អាយុ២៣ឆ្នាំ
១៧-ឡោ សៅ ភេទស្រី អាយុ២២ឆ្នាំ
១៨-ឈាន ចន្ថា ភេទស្រី អាយុ២៤ឆ្នាំ
ជនរងគ្រោះដែលស្លាប់ខាងលើ នៅឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានសោកនាដកម្មលើផ្លូវនេះត្រូវបានគេដឹងថា បណ្តាលមកពីរថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរបានបើកជែង ក៏ជ្រុលទៅបុករថយន្តទួរីសដឹកកម្មករ-កម្មការិនីរោងចក្រចំពីមុខ ពេញទំហឹង បណ្តាលឱ្យអ្នកជិះក្នុងរថយន្តទួរីសស្លាប់ភ្លាមៗនៅនឹងកន្លែង១៧នាក់ (មានកម្មករម្នាក់ទៀតបានស្លាប់ពេលនាំទៅដល់មន្ទីរពេទ្យ) រងរបួសធ្ងន់២២នាក់ និងស្រាលម្នាក់ ។
សោកនាដកម្មដ៏ រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកទួរីស ពណ៌ស្លាបកំភេម ពាក់ស្លាកលេខភ្នំពេញ 2Q-7725 ដឹកកម្មករ-កម្មការិនីរោងចក្រ៣៩នាក់ចេញពីភូមិព្រៃខ្លា ភូមិព្រៃធំ និងភូមិព្រៃដំឡូង ក្នុងឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ដោយធ្វើដំណើរចេញពីទិសខាងលិចទៅកើត ។ លុះមកដល់ចំណុចខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយប្រភេទទេសចរណ៍ ចំណុះ៤៥កៅអី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6335 បើកបរពីកើតទៅលិចបញ្ច្រាសទិសគ្នាយ៉ាងលឿន និងបើកវ៉ារថយន្តកាមរីឆ្លាម ក៏ជ្រុលទៅបុករថយន្តទួរីសដឹកកម្មករ-កម្មការិនីពេញទំហឹងលាន់ដូច រន្ទះបណ្តាលឱ្យរថយន្តដឹកកម្មករ-កម្មការិនីបែករយះខ្ទេចហ្មត់លែង ជារថយន្ត ។ ឯកម្មករ-កម្មការិនី រួមទាំងអ្នកបើកបរសរុប៣៩នាក់ (ប្រុស៤នាក់) បានស្លាប់ភ្លាមៗ១៨នាក់ របួសធ្ងន់៨នាក់ មានសង្ឃឹមរស់តិច និង១៣នាក់របួសធ្ងន់ និងស្រាល ៕
ចែករំលែកព័តមាននេះ