ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហូប​ការ​បើករថយន្ត​ធ្លាក់​ចូល​រណ្តៅ​ខុន​ដូ​កំពុង​សាងសង់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ហ្វររ៉ាន់ន័​រ​ចេញពី​ហូបការ​​ជិះ​គ្នា​៣​នាក់​ ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​រថយន្ត​មួយ​គ្រឿង​ផ្លោង​ហោះ​ទៅ​ធ្លាក់​ចូល​កប់​ភក់​រណ្តៅ​បុក​គ្រឹះ​របស់​ការដ្ឋាន​ខុន​ដូន​ជម្រៅ​ជិត​១០ម៉ែត្រ

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ហ្វររ៉ាន់ន័​រ​ចេញពី​ហូបការ​​ជិះ​គ្នា​៣​នាក់​ ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​រថយន្ត​មួយ​គ្រឿង​ផ្លោង​ហោះ​ទៅ​ធ្លាក់​ចូល​កប់​ភក់​រណ្តៅ​បុក​គ្រឹះ​របស់​ការដ្ឋាន​ខុន​ដូន​ជម្រៅ​ជិត​១០ម៉ែត្រ តែ​សំណាង​ល្អ​​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវ​លេខ​២៧១​កែង​៤៦៤ ភូមិ​១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៨​ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១៦ ​ឧសភា ២០១៥។

អាជីវករ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហ្វររ៉ាន់ន័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ ០៥.២.០៣៣៨ ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​ម្នាក់ ទើបនឹង​ចេញ​ពី​ហូប​ការ បើកបរ​តាម​ផ្លូវ​លេខ​២៧១ ពី​ត្បូង​ទៅ​ជើង ពេលមក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បណ្តាល​ឲ្យរថយន្ត​បង្ក​រេ​ចង្កូត​ទៅ​បុក​របង​ស​ង្ក័​សី​ហ៊ុម​ការដ្ឋាន​ខុន​ដូ​បាក់​អស់​២​ផ្ទាំង ហើយ​​រថយន្ត​ហោះ​ចូល​ទៅ​ក្នុង​រណ្តៅ​ដែល​ជីក​បុក​គ្រឹះ​បណ្តុះ​សសរ​មាន​ចំរឹង​ដែក​រួច​ហើយ​មាន​ជម្រៅ​ជិត​១០​ម៉ែត្រ ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្កាប់​ផ្ងាធ្លាក់​ចូល​​កប់ភក់ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុងរថ​យន្ត​របួស​ទេ គ្រាន់តែ​ប្រលាក់​ភក់ ចំណែក​កម្មករ​ដែល​ដេក​នៅ​ក្បែរ​នោះ​ក៏​មិន​មាន​រង​របួស​ដែរ​គ្រាន់តែ​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បានហៅ​រថយន្ត​មក​ស្ទួ​ច​រថយន្ត​ធ្លាក់​កប់​ភក់​ភ្លាម​ៗ​ តែ​អ្នក​មើល​ការ​សំណង់​មិន​ព្រម​ឲ្យ​ស្ទួ​ច​ទាល់តែ​សង​សំណង​ថ្លៃ​បាក់​របង​ស​ង្ក័​សី​ចំនួន​៤០០​ដុល្លារ ទើប​ឲ្យ​ស្ទួ​ច​រថយន្ត​ចេញ បើសិនជា​ទុក​យូរ​ក៏​ត្រូវ​កប់​ភក់​ដែរ ព្រោះ​រណ្តៅ​នោះ​មានទឹក​ហូរចេញ​មករ​ហូត ។

ចុង​ក្រោយ​ម្ចាស់​រថយន្ត​បង្ក​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​បាន​យល់ព្រម​សងសំណង​៤០០​ដុល្លារ​ហើយ​ស្ទួ​ច​រថយន្ត​យក​ទៅ​ជួសជុល ៕