ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត២គ្រឿង​បុកគ្នាលើផ្លូវជាតិលេខ៦​ ​​រងរបួសមនុស្ស១១នាក់ដេករដូក​រណែល និង​ស្លា.ប់​​១

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ រថយន្ត​​២​គ្រឿង​​បាន​បើក​ពន្លះ​គ្នា​​យ៉ាង​ពេញ​ទំហឹង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​​ បណ្តាលឱ្យ​​មនុស្ស​ស្លា.ប់​ម្នាក់​​ដោយ​កៀប​​ជាប់​ក្នុង​​រថយន្ត និង​១១​នាក់ទៀត​រង​របួសធ្ងន់​​-ស្រាល កាលពី​​វេលា​​ម៉ោង​០១ និង​២០​នាទីរំលង​អ​ធ្រា​ត្រ​​ឈាន​​​ថ្ងៃ​ទី​១៥ ឧសភា​

ខេត្ត​កំពង់​ចាម​ ៖  រថយន្ត​​២​គ្រឿង​​បាន​បើក​ពន្លះ​គ្នា​​យ៉ាង​ពេញ​ទំហឹង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​​ បណ្តាលឱ្យ​​មនុស្ស​ស្លាប់​ម្នាក់​​ដោយ​កៀប​​ជាប់​ក្នុង​​រថយន្ត និង​១១​នាក់ទៀត​រង​របួសធ្ងន់​​-ស្រាល កាលពី​​វេលា​​ម៉ោង​០១ និង​២០​នាទីរំលង​អ​ធ្រា​ត្រ​​ឈាន​​​ថ្ងៃ​ទី​១៥  ឧសភា​២០១៥ ស្ថិត​នៅ​​ចំណុច​ភូមិ​បា​ធា​យ ឃុំ​បា​​ធា​យ ស្រុក​​បា​ធា​យ ។

លោក​​អនុ​សេនី​យ៍​​ឯក សុខ សូល អធិការរង​នគរបាល​ស្រុក​​បា​ធា​យ​បានឱ្យ​​ដឹង​ថា រថយន្ត​ម៉ាក​សាំង​​យ៉ុ​ង​ ​ដឹក​អ្នកដំណើរ​​ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2N-6429 បើកបរ​ដោយ​ឈ្មោះ​អេ​ង គួ​យ ​អាយុ២​៨​​ឆ្នាំ មានទីលំ​នៅ​ភូមិ​រ​កា​​ត្រ​ត ឃុំ​គោក​​គង់​​លិច ស្រុក​ក​ញ្ចៀ​ច ខេត្ត​ព្រៃវែង និង​អ្នករួម​ដំណើរ​ចំនួន​១១​នាក់​ ដោយ​បើកក្នុង​ទិស​ដៅ​ពី​​ត្បូង​ទៅ​ជើង ក៏​បាន​បុក​ជាមួយនឹង​​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​​ដាយធុន​​ធំ​ពាក់​​ស្លាក​លេខកំពង់ឆ្នាំង ​3A-0386ត្រង់​ចំណុច​ផ្លូវ​កោង​ ​ក្នុង​​ទិស​ដៅបញ្ច្រាស​​គ្នា​ ​។

លោក​​​បន្ត​​ថា ​​ក្នុង​​ហេតុ​ការ​ណ៍នោះ​ រថយន្ត​សាំង​យ៉ុ​ង​​បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ ​ដោយ​បាន​កៀប​​ជាប់​អ្នកបើក​បរ​ស្លាប់​​ភ្លាម​ៗ និង​អ្នកដំណើរ​ប្រុស​ទាំង​១១​នាក់​បាន​រង​របួសធ្ងន់-​ស្រាល ។ ​បន្ទាប់​ពី​សមត្ថកិច្ច​​ចុះ​ទៅ​ដល់​ ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះដឹកអ្នក​រង​របួស​​ទៅ​​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ  ​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព