ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​ជិះម៉ូតូទាក់​ដៃ​ចង្កូតកង់​ដួលបោក​ក្បាលស្លា.ប់២ របួសធ្ងន់២

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ មនុស្ស​​២​​នាក់​​​ស្លា.ប់ ​និង​​២​នាក់​​ទៀត​​រង​របួសធ្ងន់ ​ក្នុង​​ហេតុ​​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ដ៏រន្ធត់​​រវាង​​ម៉ូតូធុន​C125 ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​​លេខ​កំពង់ចាម​1J-​4219​ ជាមួយ​ក​ង់ កាលពី​​វេលា​​ម៉ោង០៦ និង​៣០​នាទី​យប់​ថ្ងៃ​​ទី​​១០ ឧសភា ២០១៥ ស្ថិតនៅ​

ខេត្ត​ត្បូងឃ្មុំ​ ៖ មនុស្ស​​២​​នាក់​​​ស្លាប់ ​និង​​២​នាក់​​ទៀត​​រង​របួសធ្ងន់ ​ក្នុង​​ហេតុ​​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ដ៏រន្ធត់​​រវាង​​ម៉ូតូធុន​C125 ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​​លេខ​កំពង់ចាម​1J-​4219​ ជាមួយ​ក​ង់ កាលពី​​វេលា​​ម៉ោង០៦ និង​៣០​នាទី​យប់​ថ្ងៃ​​ទី​​១០ ឧសភា ២០១៥ ស្ថិតនៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៧ ​​ក្នុង​ភូមិ​​ទន្លេ​​បិទ​​លើ ឃុំ​​ទន្លេ​​បិទ ស្រុក​​ត្បូង​ឃ្មុំ ហើយ​អ្នក​រង​គ្រោះ​​ត្រូវ​​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​​​​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ  ​។

លោក​​វរ​សេនី​យ៍​​ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​​ចរាចរ​ណ៍​ផ្លូវគោក​​ខេត្ត​ប្រាប់ឱ្យ​ដឹងថា ជន​រងគ្រោះ​ដែល​​ស្លាប់​ ១-​ឈ្មោះ​មួក​ ឌី​ណា ​ភេទ​ប្រុស អាយុ​​២១​ឆ្នាំ ​មានទីលំ​នៅ​ភូមិ​​ទួល​​ទ្រា​​ជើង ឃុំ​​ជុប ​ស្រុក​​ត្បូង​ឃ្មុំ (ជាអ្នក​​បើក​ម៉ូតូ)​ ២-​​ឈ្មោះ​យ៉ា​ន​ ចាន់​​លាភ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានទីលំ​នៅ​​ភូមិ​​ប៉ើ​ស ឃុំ​ប៉ើ​ស ស្រុក​ក្រូច​ឆ្មារ និង​អ្នក​របួសធ្ងន់​២​នាក់ ​ទៀត ម្នាក់​ឈ្មោះ​បាន ពៅ ភេទ​ប្រុស អាយុ​​២២​ឆ្នាំ នៅ​ភូមិ​​ទន្លេ​បិទក្រោម ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ និង​​ម្នាក់​ទៀតឈ្មោះ​ប៉ក់​ ផ្ល​ល្លាប ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​​ត្បូង​ឃ្មុំ ។

​ប្រភព​បន្ត​​ថា អ្នក​ជិះ​ម៉ូតូ​ស្រវឹង​ស្រា​ជិះ​ឌុ​ប​គ្នា​២​នាក់​​ចេញពី​ត្បូង​មក​ជើង ដោយ​បាន​ប្រើប្រាស់​ល្បឿន​​លឿន ​ថែម​ទាំង​មិន​បាន​ពាក់
មួក​​សុវត្ថិភាព​ថែម​​ទៀត ។  ស្រប​ពេល​ដែល​ជិះ​មក​​ដល់​ត្រង់ចំណុចភូមិ​ទន្លេ​បិទ​​លើ ឃុំ​ទន្លេ​បិទ ​ក៏​បាន​ទៅ​កៀរ​​ដៃចង្កូត​កង់​​របស់​ស្ត្រី​ឈ្មោះ​ផ្ល ​លាប ជា​ហេតុ​​បណ្តាល​ឱ្យ​​ផ្លោង​អ្នក​​ជិះ​​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​​ថ្នល់ជាតិ​ស្លាប់​ភ្លាម​​ចំនួន​២​នាក់  និង​អ្នក​ជិះ​ពីក្រោយ​របួស​ធ្ងន់​ម្នាក់ថែម​ទៀត ​​ចំណែក​អ្នក​ជិះ​កង់ ក៏​បាន​របួសធ្ងន់​ដែរ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព