ខេត្តព្រះសីហនុ ៖ បុរសម្នាក់ជាមន្ត្រីយោធាបានរងរបួសបាក់ឆ្អឹងជំនីរអស់៥ បន្ទាប់ពីត្រូវរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី បុកពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០២ និង៥០នាទីរសៀលថ្ងៃទី១០ ឧសភា ២០១៥ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ២២០ -២២១ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តរបស់ក្រុមស៊ិនទ្រី គ្មានស្លាកលេខ បើកបរដោយឈ្មោះស្រស់ ភ័ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះសម សុធី ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធានៅការិយាល័យវិស្វកម្ម ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1B-8374 ។
ដោយឡែកយោងតាមប្រភពពីសាក្សីបានអះអាងទៀតថា នៅមុនកើតហេតុ គេឃើញម៉ូតូរបស់មន្ត្រីយោធាបើកម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិន ទ្រី បើកយ៉ាងលឿនមកពីក្រោយ ហើយក៏បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បន្ទាប់មករថយន្តរេចង្កូតក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ ហើយតៃកុងបានលូនចេញពីរថយន្ត ហើយគេចខ្លួនភ្លាមៗដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ