ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​២៥​ឆ្នាំ​ម្នាក់​ផឹក​ស្រា​ស្រវឹង​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​រង​របួស​ធ្ងន់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នារី​វ័យ​២៥​ឆ្នាំ​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ជិៈ​ម៉ូតូ​លឿន​ពេក​បណ្តាល​អោយ​ដួល​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង ៣​ និង​៤៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៩​ ខែឧសភា ឆ្នាំ​២០១៥ នៅ​តាម​ផ្លូវ​ក្រាល​កៅ​ស៊ូ ក្នុង​ខេត្ត​ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

ខេត្តកំពង់ឆ្នាំង ៖ នារី​វ័យ​២៥​ឆ្នាំ​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ជិៈ​ម៉ូតូ​លឿន​ពេក​បណ្តាល​អោយ​ដួល​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង ៣​ និង​៤៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៩​ ខែឧសភា ឆ្នាំ​២០១៥ នៅ​តាម​ផ្លូវ​ក្រាល​កៅ​ស៊ូ ក្នុង​ខេត្ត​ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា នារី​រង​គ្រោះ​មានឈ្មោះ​ខែ​ម សុ​ខឿន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​នារីរង​គ្រោះ​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-6339 យ៉ាង​លឿន តាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែច្រឡោត​ដួល​អូស​ជាង​២០​ម៉ែត្រ​បណ្តាល​អោយ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​របស់​មន្ទីរពេទ្យ​ដឹក​នារី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់ ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ក្រុង​ដើម្បី​ទុក​អោយ​ម្ចាស់​ដើម​វិញ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ដែល​មានមុខ​របរ​លក់​លៀស​ហាល​បាន​យំ​រៀបរាប់​ថា​ គាត់​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​មន្ទីរពេទ្យ​ទេ ។​ នៅ​មុន​ពេល​កើតហេតុ​កូនស្រី​គាត់​បាន​ផឹក​ស្រវឹង​បន្តិច​ដែរ ហើយ​បាន​ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​ម្ហូប​ក៏​ជួប​បញ្ហា​បែប​នេះ ។

ទោះ​យ៉ាងណា​លោក​សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​ខេត្តធ្លាប់​បាន​និយាយ​ថា អោយ​តែ​ក្រីក្រ​ពិតប្រាកដ មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរពេទ្យខេត្ត​មិន​យក​ប្រាក់​ឡើយ ព្រោះ​មាន​អង្គការ​រាក់​ជា​អ្នក​ធានា​បង់ប្រាក់​ជំនួស​ជន​ក្រីក្រ​ទូរ​ទាំង​ខេត្ត ។

ព័ត៌​មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព ៕