ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​កុងតឺន័រ​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួ​ន​បើក​បុក ​និង​កិន​ម៉ូតូ​ស្កូ​​ពី​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​​បាក់ជើង​ស្ដាំ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ រថយន្ត​ដឹក​កុងតឺន័រ​ក្រុមហ៊ុន​ផែ​ស្ងូ​ត​សូ​ងួ​ន​បាន​បើក​បុកស្ត្រី​ម្នាក់ ​បណ្ដាល​ឲ្យ​បាក់ជើង​ខាងស្ដាំ និង​ដាច់​សាច់​កំភួនជើង​ដូច​គេ​កា.ប់ ​ខណៈ​ពេល​​ស្ត្រី​រង​គ្រោះ​​កំពុង​ជិះ​ម៉ូតូ​១​គ្រឿងធ្វើ​ដំណើរ​តាម​ផ្លូវ​

​រាជ​ធានីភ្នំពេញ ​៖ រថយន្ត​ដឹក​កុងតឺន័រ​ក្រុមហ៊ុន​ផែ​ស្ងូ​ត​សូ​ងួ​ន​បាន​បើក​បុកស្ត្រី​ម្នាក់ ​បណ្ដាល​ឲ្យ​បាក់ជើង​ខាងស្ដាំ និង​ដាច់​សាច់​កំភួនជើង​ដូច​គេ​កាប់ ​ខណៈ​ពេល​​ស្ត្រី​រង​គ្រោះ​​កំពុង​ជិះ​ម៉ូតូ​១​គ្រឿងធ្វើ​ដំណើរ​តាម​ផ្លូវ​ម្នាក់ឯង ។

​ក្រោយ​ពេល​កើតហេតុប្រជាពលរដ្ឋ​បាន​ហៅរថយន្ត​ពេទ្យ​ឲ្យ​យក​ជន​រង​គ្រោះទៅ​សង្គ្រោះ​បន្ទាន់​ដែរ ប៉ុន្តែ​រយៈពេល​ប្រមាណជាង​១​ម៉ោង​ហើយមិន​មាន​រថយន្ត​ពេទ្យ​រដ្ឋ​ណាមួយ​ទៅ​យក​ជន​រង​គ្រោះនោះ​ឡើយ ទើប​​សាច់ញាតិ​ជន​រង​គ្រោះបាន​ដឹក​យក​ទៅ​សង្គ្រោះបន្ទាន់​ដោយ​ខ្លួនឯង និង​អស់​ទំនុកចិត្ត​ជាមួយ​រថយន្ត​ពេទ្យទាំងនោះ​យ៉ាង​ខ្លាំង​​។

ហេតុការណ៍​នោះ​បា​ន​កើតឡើង កាលពី​វេលា​ម៉ោង២ ​និង​៤៥​នាទីរសៀល ​ថ្ងៃ​ទី​០៦ ​ឧសភា ​២០១៥ នៅ​លើ​កំណាត់​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ​។

​ស្ត្រី​រងគ្រោះ​ឈ្មោះ ទូច កាន់​ណា​រី អា​យុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុម​ហ៊​ន ជប៉ុន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោម​ចៅ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្កម៉ាក​ហ៊ី​ណូ​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​៣A២០២០ អ្នក​បើក​បរ​ស្រវឹង​ស្រា​ និង​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BQ៣៣៧៤ បាន​ធ្វើ​ដំណើរ​ស្រប​គ្នា​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​នោះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ រថយន្ត​​​បាន​ជ្រុល​ទៅ​បុករបាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​បែកម៉ាស៊ីន​ហូរ​ប្រេងម៉ាស៊ីនពេញ​ផ្លូវ ។​

បន្ទាប់​មក​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ស្ងៀម​នោះ​ទេ ​​បាន​ជ្រុល​ទៅ​មុខ​យ៉ាង​លឿនបុក​ស្ត្រី​រង​គ្រោះពីក្រោយ​ក្នុង​ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ និង​អូស​ទៅ​មុខ​ជាង​២០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួសបាក់ជើង​ស្ដាំ​​ធ្ងន់ធ្ងរ ។​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​រត់គេច​ខ្លួន​​បាត់​ ហើយ​ប្រជាពលរដ្ឋ និងប៉ូលិស​បាន​ហៅ​រថយន្ត​មន្ទីរពេទ្យ​រដ្ឋឲ្យ​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះបន្ទាន់ ប៉ុន្តែ​រយៈពេល​ជាង​១​ម៉ោង​ហើយ មិន​មាន​រថយន្ត​ពេទ្យ​ណាមួយទៅ​យក​ជន​រង​គ្រោះ​ឡើយ​ គឺ​រុញដាក់​គ្នា​ពី​មួយ​ទៅ​មួយ ដោយ​ឃើញ​ជន​រង​គ្រោះមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ទើប​សាច់ញាតិ​បានយក​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រមកដឹក​​ជន​រង​គ្រោះទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​ខ្លួនឯង ចំណែករថយន្ត​បង្ក​ និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​ប៉ូលិស​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ ​