ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​អោនចុចទូរស័ព្ទបើក​រថយន្ត​បុក​ក្បាលនាគចែកផ្លូវ​អស់​៦កង់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​រ​វល់​តែ​​អោន​ចុច​​ទូរ​ស័ព្ទ​ បើក​រថយន្ត​​រេ​ចង្កូត​​ទៅ​បុក​ចំ​ក្បាល​​នាគ​​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាលឱ្យ​​បាក់​​អស់​៦​កង់ ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៩ និង១៥​នាទី​​យប់​ថ្ងៃ​ទី០៦ ​ឧសភា ២០១៥ ស្ថិត​នៅ​តាម​​បណ្ដោយ​ផ្លូវ​លេខ​២១៧ សង្កាត់

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​រ​វល់​តែ​​អោន​ចុច​​ទូរ​ស័ព្ទ​ បើក​រថយន្ត​​រេ​ចង្កូត​​ទៅ​បុក​ចំ​ក្បាល​​នាគ​​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាលឱ្យ​​បាក់​​អស់​៦​កង់ ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៩ និង១៥​នាទី​​យប់​ថ្ងៃ​ទី០៦ ​ឧសភា ២០១៥ ស្ថិត​នៅ​តាម​​បណ្ដោយ​ផ្លូវ​លេខ​២១៧ សង្កាត់​អូ​រប្ញស្សី​ទី​៣ ខណ្ឌ៧​​មក​រា ។

ប្រភព​បានឱ្យ​​ដឹង​​ថា គេ​ឃើ​ញ​រ​យន្ត​បង្ក​​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ខ្មៅ អត់​​ស្លាក​​លេខ បើកបរ​​ដោយ​បុរស​ម្នាក់​​អាយុ​ជាង៣០​ឆ្នាំ ​​មិន​ស្គាល់​​អត្តសញ្ញាណ​ បើក​តាម​បណ្ដោយ​ផ្លូវ​​លេខ២១៧ ​ក្នុង​ទិស​ដៅ​ពី​លិ​ច​ទៅ​​កើត​ក្នុង​ល្បឿន​​លឿន ​លុះដល់​ចំណុច​​កើតហេតុ​ខាងលើ​ រវល់​តែ​អោន​ចុច​ទូរ​ស័ព្ទ​ ​បាន​រេ​ចង្កូត​ទៅ​បុក​ចំ​ក្បាល​​នាគ​ពុះ​ចែកផ្លូវ​ បណ្ដាល​បាក់បែក​​អស់​ចំនួន៦​កង់ រីឯ​រថយន្ត​បង្ក​​វិញ​ស្រុញ​ផ្នែក​ខាង​មុខជា​​ទម្ងន់ តែ​អ្នកបើកបរ​មិន​មាន​រង​របួស​​ទេ ។

ក្រោយ​ពេល​កើត​ហេតុ​ ម្ចាស់​រថយន្ត​បាន​​បើកទ្វារ​រថយន្ត​ រួច​រត់គេច​ខ្លួន​បាត់​ទៅ​ ប្រមាណ​ជា​២០​នាទី​ក្រោយមក​ គេ​ឃើញ​ម្ចាស់​រថយន្ត​​បាន​មក​កន្លែង​កើតហេតុ​វិញ ​ដើម្បី​មក​ដោះស្រាយ តែ​រថយន្ត​បាន​​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ឯ​​ចរាចរណ៍​ក្រុង​ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​​ ៕