ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូនថយឡានមិនប្រយ័ត្ន​ កិន​​ចៅ​ស្លា.ប់​ពេល​ដឹក​​ដល់​មន្ទីរពេទ្យ​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បាន​បណ្តាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជាង​២​ឆ្នាំ​ស្លា.ប់​បាត់បង់​ជីវិត​ពេល​​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​ ដោយ​សារ​តែ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវជា​យាយ​បើកឡាន​ថយក្រោយ​មិន​បាន​មើល

ខេត្តស្វាយរៀង ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ឋត់​មួយ​បាន​បណ្តាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជាង​២​ឆ្នាំ​ស្លាប់​បាត់បង់​ជីវិត​ពេល​​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​ ដោយ​សារ​តែ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវជា​ជីដូន​បើកឡាន​ថយក្រោយ​មិន​បាន​មើល​ ក៏​កិន​ចៅចំ​ក្បាល​របួស​ធ្ងន់ធ្ងរ​ហូ​រឈាមក្រហម​ច្រាល​ពេញ​ដី​គួរ​ឲ្យ​ញាក់សាច់​ ។ ករណី​​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​កៀន​​សាំង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​។

បើ​តាម​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះបាន​ឲ្យ​ដឹង​ថា​ កុមារី​រង​គ្រោះ​ឈ្មោះ​ម៉ា​ ស្រីរ័ត្ន អាយុ​ជាង​២​ឆ្នាំ​ ជា​ចៅ​បង្កើត​ឯកឧត្តម​ម៉ា​ ស្ងួន​ មាន​ទីលំ​នៅ​ភូមិ​-សង្កាត់​កើតហេតុ​ខាងលើ​ ។ មុន​ពេល​កើតហេតុ​កុមារី​រង​គ្រោះ​នៅ​លេង​ជាមួយ​ជីតា​ខាង​ម្តាយ​ បន្ទាប់​ជីតា​ចិត​ផ្លែស្វាយ​ឲ្យ​ចៅ​ញ៉ាំ​រួច​ក៏​ដើរ​ចូល​ក្នុង​បន្ទប់ទឹក​ ពេល​ត្រឡប់​មក​វិញ​បាត់​ចៅ​ក៏​ដើរ​រក តែ​មិនឃើញ​ ដោយ​ចៅស្រី​ដើរ​ឆ្លងថ្នល់​មក​កើ​តទៅ​អង្គុយ​ពី​ខាងក្រោម​គូ​ទ​ឡាន​កាម​រី​ឆ្លាម​ខាងក្រោយ​ ដែល​ម្ចាស់​គេ​ចត​នៅ​លើ​ខឿន​​ចិញ្ចើមថ្នល់​មុខ​ផ្ទះ​ ដែល​ត្រូវជា​យាយ​ជីដូនមួយ​ (​ផ្ទះ​ទល់មុខ​គ្នា​)​ ​លុះ​ម៉ោង​៩​ និង​៣០​នាទី​ មាន​កម្តៅ​ក្តៅ​ខ្លាំង​ ម្ចាស់​រថយន្ត​ឆ្លាម​ដែល​ត្រូវជា​យាយ​ជីដូនមួយ​នោះ​ បាន​ឡើង​បើករថយន្ត​ថយក្រោយ​បំណង​យក​រថយន្ត​ទៅ​ដាក់​ក្នុង​ម្លប់​ ហើយ​មុន​ពេល​ឡើង​បើករថយន្ត​មិន​បាន​មើល​មុខក្រោយ​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ បណ្តាល​ឲ្យ​កិន​ចំ​ក្បាល​ និង​រៀប​កិន​កង់​មុខ​ទៀត​ ក៏​ប៉ុន្តែ​អ្នក​រត់​ម៉ូតូឌុប​បានឃើញ​ ក៏​ស្រែក​ហើយ​ប្រាប់​ថា​មីង​ឯង​ថយ​ឡាន​កិន​កូន​គេ​ស្លាប់​ហើយ​ ទើប​បើកទ្វា​រ​ឡាន​ចុះ​មក​ ឱន​​មើល​ទើប​ឃើញ​ចៅ​នៅ​ក្រោម​ឡាន​ ក៏​ឆោរឡោឡើង ​ជីតា​បង្កើត​រត់​មក​ទាញ​ចៅ​ចេញពីក្រោម​ឡាន​ រួច​បី​ចៅ​ដាក់​ឡាន​បើក​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ ។ ដោយ​សារ​តែ​របួស​ក្បាល​ធ្ងន់ធ្ងរ​ពេក​មិន​អាច​ជួយ​សង្គ្រោះ​បាន​ក៏​ស្លាប់​នៅ​វេលា​ម៉ោង​១០ ​និង​៤០​នាទី​ព្រឹក​ថ្ងៃខែ​ដ៏​ដែល​ ។ ហើយ​គ្រូពេទ្យ​ក៏​បាន​ប្រគល់​សព្វ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ហើយ​អ្វី​គួរ​ឲ្យ​អាណិត​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ពេ​ជ​ សុ​គ​ន្ធា​ អាយុ​២៣​ឆ្នាំ​ នៅ​ឯ​រាជធានី​ភ្នំពេញ​គ្រាន់តែ​ដឹង​ដំណឹង​ថា​កូនស្រី​ត្រូវ​យាយ​ជីដូនមួយ​កិន​ស្លាប់​ ស្លុតចិត្ត​ដួល​សន្លប់​ រីឯ​បុរស​ជា​ប្តី​ទៅ​បំពេញការងារ​នៅ​ខេត្តកំពង់ស្ពឺ​ ។

ករណី​នេះ​ក្រុម​គ្រួសារ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ទេ​ទើប​មិន​បាន​ស្គាល់ឈ្មោះ​ស្ត្រី​បង្កហេតុ​ គ្រាន់តែ​ដឹង​ថា​ បុរស​ជា​ប្តី​ឈ្មោះ​ឡើយ
ជា​អ្នក​រត់​តាក់ស៊ី​ពី​ស្វាយ​រៀង​-​ភ្នំពេញ​ ហើយ​រថយន្ត​ឆ្លាម​នេះ​របស់​ប្រពន្ធ​ឈ្មោះ​ឡើយ​ទើបតែ​ទិញ​បាន​មិន​ដល់​មួយ​ខែ​ទេ​ បើកបរ​ស្ទើរ​ភ្លើង​ ទំនង​មិន​ទាន់​បាន​ចូល​សាលា​បើកបរ​ផង​​ក៏​មិនដឹង​ ដោយសារ​ជាប់​សាច់ឈាម​​ទើប​មិន​ប្តឹង​ និង​មិន​អាច​សុំ​ព័​ត៌​មានបាន​គ្រប់​ជ្រុងជ្រោយ​ ៕