ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ និង​​របួសធ្ងន់​ម្នាក់ដោយ​សារ​​រន្ទះបា.ញ់ នៅ​ស្រុក​ពេ​ជ្រា​ដា

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ក្រុម​គ្រួសារ​សព​ដែល​រង​គ្រោះ​ដោយសារ​ករណី​រន្ទះបា.ញ់​ស្លា.ប់​ម្នាក់ រង​របួសធ្ងន់ម្នាក់ នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ​កាលពី​វេលា​ម៉ោង​៤ និង​៤០នាទី​រសៀល ​ថ្ងៃ​ទី​០៤ ​ឧសភា ២០១៥

ខេត្ត​មណ្ឌល​គិរី​ ៖ ក្រុម​គ្រួសារ​សព​ដែល​រង​គ្រោះ​ដោយសារ​ករណី​រន្ទះបាញ់​ស្លាប់​ម្នាក់ រង​របួសធ្ងន់ម្នាក់ នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ​កាលពី​វេលា​ម៉ោង​៤ និង​៤០នាទី​រសៀល ​ថ្ងៃ​ទី​០៤ ​ឧសភា ២០១៥ ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំដោយ​លោក សុក សេ​រ៉ា សមាជិក​សាខា​កាកបាទក្រហមកម្ពុជា លោក ឡុ​ង វិបុល នាយកកាកបាទក្រហម និងលោក សាន់ ដា​រិ​ទ្ធ សមាជិក​កាកបាទក្រហម ព្រមទាំង​អាជ្ញាធរ​ស្រុក ពេ​ជ្រា​ដា បាន​យក​អំណោយ និង​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព កាលពី​ព្រឹក​ថ្ងៃ​ទី ០៥ ឧសភា ​​។

តាម​ការ​ឲ្យ​ដឹង​ពី​នាយក​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរីថា ករណី​ស្លាប់ និង​រងរបួសធ្ងន់ ដោយសារ​រន្ទះបាញ់​នេះ បណ្តាល​មក​ពី​ការ​ប្រើប្រាស់​​ទូរស័ព្ទនៅ​ពេលមាន​ភ្លៀង​ស្រិច​ៗ និង​មាន​ផ្គ​រ​លាន់ ​។ លោក​បន្ត ថា អ្នក​ស្លាប់ ឈ្មោះ ម៉ា​ន នី​ត ភេទ​ស្រី អាយុ១០​ឆ្នាំ និង​អ្នក​រង​គ្រោះ​ឈ្មោះ ម៉ា​ន រ៉ា​វី ភេទ​ស្រី អាយុ១២​ឆ្នាំ អ្នក​ទាំង​ពីរ​ជា​ជនជាតិ​ព្នង ហើយ​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​។

អំណោយ​ដែល​កាកបាទក្រហម​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រងគ្រោះមាន​ថវិកា២០​ម៉ឺន​រៀល សម្រាប់ថ្លៃ​​​ថ្នាំ​ព្យាបាល ចំណែក​សព​ចំនួន២០​ម៉ឺន​រៀល និង​អង្គរ៥០​គីឡូក្រាម ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព