ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រអិល​ត្រាក់ទ័រ​លើ​ផ្លូវ​ចំណោត ស្ទុះ​ចាប់​ហ្វ្រាំង ដួល​ចំ​កង់​កិន​ក្បាល​ស្លា.ប់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់ខណៈ​ចតត្រាក់ទ័រ​លើ​ផ្លូវចំណោទដើម្បីដាក់ធុងទឹក ត្រាក់ទ័រនោះក៏រអិលចុះក្រោម ត្រូវយុវជន​នោះ​​ស្ទុះ​​រត់​​ទៅ​​ចាប់​ហ្វ្រាំង តែបានដួល​​ពីមុខកង់ត្រាក់ទ័រ បណ្តាលឱ្យ​កិន​ចំក្បាល​ស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់ខណៈ​ចតត្រាក់ទ័រ​លើ​ផ្លូវចំណោតដើម្បីដាក់ធុងទឹក ត្រាក់ទ័រនោះក៏រអិលចុះក្រោម ត្រូវយុវជន​នោះ​​ស្ទុះ​​រត់​​ទៅ​​ចាប់​ហ្វ្រាំង តែបានដួល​​ពីមុខកង់ត្រាក់ទ័រ បណ្តាលឱ្យ​កិន​ចំក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភព​បានឱ្យ​ដឹងថា បន្ទាប់ពី​ត្រាក់​ទ័រ​នោះ​កិន​អ្នក​បើកបរ​ស្លាប់ហើយ ក៏ជ្រុល​ទៅ​បុក​ផ្ទះ​របស់​អ្នកភូមិ​មួយខ្នងទៀត​ បណ្តាលឱ្យ​ខូច​ជញ្ជាំង​​អស់​មួយចំហៀង​ ។

​ហេតុការណ៍ខាងលើ​កើត​ឡើង ​កាលពីវេលាម៉ោង​០៧​ព្រឹក​​ថ្ងៃទី​០២ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុច​ភូមិ​ភ្នំព្រឹក ឃុំព្រឹក ស្រុក​ភ្នំ​ព្រឹក ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹងថា ជនរងគ្រោះ​​ដែល​ស្លាប់​ឈ្មោះអេន ទន់អី អាយុ​១៨​ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ​បេង​ស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត​បាត់​ដំបង ។ ចំណែកឯ​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ត្រាក់​ទ័រ​បុក​ជញ្ជាំង​ឈ្មោះ​ឈៀង ចិត្ត ភេទប្រុស អាយយុ​២៤​ឆ្នាំ មានទីលំនៅក្នុង​ភូមិ​កើត​ហេតុ​ខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះ​បើក​ត្រាក់​ទ័រ​តិចៗតាមផ្លូវ លុះមក​ដល់​ចំណុច​កើតហេតុ ក៏​ឈប់​ត្រាក់​ទ័រ​​នោះដើម្បី​ដាក់​ទឹក​យកទៅ​ភ្ជួរ​ស្រែ​ ទើបមាន​ហេតុការណ៍នោះ​កើត​ឡើង​​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព