ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​លើក​ទី​3​នៃ​ភ្នំភ្លើង​នៅ​សុ​ី​លី​ដែល​បញ្ចេញ​ផេះ​យ៉ាង​ខ្លាំង

8 ឆ្នាំ មុន

ភ្នំភ្លើង Calbuco នៅ​ភាគ​ខាងត្បូង​ស៊ី​លី កាលពី​ថ្ងៃ​ទី​៣០ មេ​សា បាន​ផ្ទុះ​ជា​លើក​ទី​៣ រយៈពេល​តែ​មួ​យស​ប្តា​ហ៍ ដោយ​បញ្ចេញ​ពពក​ផ្សែង និង​ផេះ​យ៉ាង​ខ្ពស់ ញ៉ាំង​ឱ្យ​អាជ្ញាធរ​នៅ​តែ​រក្សា​ទុក​

ភ្នំភ្លើង Calbuco នៅ​ភាគ​ខាងត្បូង​ស៊ី​លី កាលពី​ថ្ងៃ​ទី​៣០ មេ​សា បាន​ផ្ទុះ​ជា​លើក​ទី​៣ រយៈពេល​តែ​មួ​យស​ប្តា​ហ៍ ដោយ​បញ្ចេញ​ពពក​ផ្សែង និង​ផេះ​យ៉ាង​ខ្ពស់ ញ៉ាំង​ឱ្យ​អាជ្ញាធរ​នៅ​តែ​រក្សា​ទុក​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ពណ៌​ក្រហម ។

ផ្នែក​ភូគព្ភសាស្ត្រ និង​រ៉ែ​ជាតិ​ស៊ី​លី និយាយ​ថា ដូច​ការ​គ្រោងទុក ការ​ផ្ទុះ​លើក​ទី​៣​នៃ​ភ្នំភ្លើង Calbuco បាន​កើត​មាន ។ ពួក​អ្នក​ជំនាញការ​ព្យាករណ៍​ថា ដំណាក់កាល​នៃ​ការ​ផ្ទុះ​របស់​ភ្នំភ្លើង​នេះ​មាន​រយៈពេល​ច្រើន​ស​ប្តា​ហ៍ ។

នា​ពាក់កណ្តាល​ថ្ងៃ​ទី​៣០ មេ​សា ភ្នំភ្លើង​មាន​កម្ពស់​២.០០៣​ម៉ែត្រ​នេះ បាន​ចាប់​បញ្ចេញ​ផ្សែង និង​ផេះ​យ៉ាង​ខ្លាំង ហុយ​ទៅ​ទិស​ខាងត្បូង ។ តែ​ការ​ផ្ទុះ​លើក​នេះ ហាក់​ខ្សោយ​ជាង​ការ​ផ្ទុះ​ពីរ​លើក​មុន ដោយ​បាញ់​ផ្សែង​និង​ផេះ​ឡើង​លើ​ត្រឹម​កម្ពស់​៤​គីឡូម៉ែត្រ ខណៈ​ផ្ទុះ​លើក​មុន​បាញ់​ផ្សែង​និង​ផេះ​ដល់​ទៅ​កម្ពស់​១៧​គីឡូម៉ែត្រ ពីលើ​ភ្នំភ្លើង ។

អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ក្នុង​រង្វង់​២០​គីឡូម៉ែត្រ​ជុំវិញ​ភ្នំភ្លើង ចាប់តាំងពី​១​ស​ប្តា​ហ៍​មក​ហើយ ។ សរុប​ភ្នំភ្លើង​នេះ បាន​បញ្ចេញ​ផេះ​ប្រមាណ​ជា​២១០​លាន​ម៉ែត្រគូប ក្នុង​ពេល​ផ្ទុះ​២​លើក​ដំបូង ។ រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ថា​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នៅឡើយ ៕